កីឡា

Ole Solskjaer ទទួលបានភ្លើងខៀវ ក្នុងការវិលត្រឡប់ មកដឹកនាំក្លឹបវិញ

យោងតាមការចេញផ្សាយ របស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាលោកគ្រូបង្វឹក Ole Gunnar Solskjaer នៅពេលនេះនឹងក្លាយ ទៅជាបេក្ខភាពទី១ ក្នុងការមកដឹក នាំក្រុមបិសាច ក្រហម Man UTD ក្រោយការបែកផ្លូវគ្នា ជាមួយនឹងលោក Ruben Amorim ។

បុរសជនជាតិនរវេសរូបនេះ ធ្លាប់បានដឹកនាំក្លឹបបិសាចក្រហម Man UTD ម្តងហើយកាលពីឆ្នាំ២០២១ ហើយពេលនេះទាំង ក្លឹបនិងលោក Solskjaer ផ្ទាល់ក៏បានបង្ហាញ ជំហបើកទ្វារៀងខ្លួន ដើម្បីអាចធ្វើការជាមួយគ្នា សាជាថ្មីរួចរាល់ហើយដែរ។

គួរឲ្យដឹងដែរថាក្រៅតែពីលោក Solskjaer ហើយនោះគេក៏ឃើញមានបេក្ខភាពដ៏សក្តានុពលម្នាក់ទៀតគឺលោក Ruud van Nistelrooy ដែលធ្លាប់បានដឹក នាំក្លឹបបានមួយរយៈក្រោយការ ចាកចេញរបស់លោក Solskjaer កាលពីឆ្នាំ២០២៤ នោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top