កីឡា

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ប្រកាសបើកវគ្គបណ្តុះបណ្ដាល គ្រូបង្វឹកកីឡាកាយវប្បកម្ម កម្រិតមូលដ្ឋាន ជំនាន់ទី៤ ឆ្នាំ២០២៦

ភ្នំពេញ ៖ ផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៦ របស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា សូមជូនដំណឹង ដល់មន្ទីរ រាជធានី ខេត្ត សមាគម ក្លិប កីឡាករ កីឡាការិនី និងអ្នកស្រឡាញ់វិស័យកីឡាកាយវប្បកម្មនិងលំហាត់ប្រាណទាំងអស់ឲ្យបានជ្រាបថា សហព័ន្ធកីឡាកាយវប្បកម្ម(សកលក) ប្រកាសបើកវគ្គបណ្តុះបណ្តាល “គ្រូបង្វឹកកីឡាកាយ វប្បកម្មនិងលំហាត់ប្រាណ ថ្នាក់មូលដ្ឋាន ជំនាន់ទី៤ ឆ្នាំ ២០២៦ ។

វគ្គបណ្តុះបណ្តាលគ្រូកីឡាកាយវប្បកម្មជំនាន់ទី៤ នាពេលនេះ ពិតជាមានសារសំខាន់ ក្នុងការពង្រឹង និងពង្រីកនូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យ កីឡាកាយវប្បកម្ម នៅព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាន នូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិ រៀបចំដោយសហព័ន្ធ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាផ្ទាល់ ។

អាស្រ័យដូចបានជម្រាប ជូនខាងលើ សូម មន្ទីរ រាជធានី ខេត្ត សមាគម ក្លិប កីឡាករ-ការិនីកាយវប្បកម្មនិងលំហាត់ ប្រាណកម្ពុជា និងអ្នកស្រឡាញ់ចូលចិត្ត វិស័យកីឡាកាយវប្បកម្មនិងលំហាត់ប្រាណទាំងអស់ដែលមានបំណងចង់ចូលរៀនវគ្គ បណ្ដុះបណ្តាលគ្រូកីឡា កាយវប្បកម្មនិងលំហាត់ប្រាណជំនាន់ទី៤ សូមអញ្ជើញ មកចុះឈ្មោះឲ្យបានមុនថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅទីស្នាក់ការសហព័ន្ធ៖ ក្លិប រ៉ាវី អេមី ជីម លើផ្សារទំនើបជីបម៉ុង សំណង់១២ ផ្លូវ២៦៥ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ។

ព័ត៌មានលម្អិត សូមទំនាក់ទំនង មកទីស្នាក់ការសហព័ន្ធ ក្លិបរ៉ាវី អេមី ជឹម លើផ្សារទំនើបជីប ម៉ុង សំណង់១២ ផ្លូវ២៦៥ សង្កាត់បឹងសាឡាង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយះទូរស័ព្ទឬតេឡេក្រាមលេខ៖ ០៦១ ៦៥៨ ៩៨៩៕

Most Popular

To Top