The Goal នៅថ្ងៃនេះ បានសរសេរថា ក្លឹបយក្ស អេស្បាញ Barcelona នៅតែកំពុងពិចារណា ក្នុងការបើកទ្វារចរចា ជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធ Robert Lewandowski នៅឡើយ។
ទោះបីជាកីឡាកររូបនេះ កំពុងមានព័ត៌មានអំពីការផ្ទេរ ទៅចូលរួមក្លឹបមួយចំនួនៅអារ៉ាប់ និងក៏ដូចជានៅអាមេរិកក្តីប៉ុន្តែ Barcelona នឹងឲ្យការសម្រេចចិត្តណា មួយធ្វើឡើងស្រួលៗនោះទេ។
គួរឲ្យដឹងដែរថាកុងត្រា របស់កីឡាករខ្សែប្រយុទ្ធប៉ូឡូញរូបនេះ បានឈានចូលមកដល់ប៉ុន្មានខែចុងក្រោយ ដើម្បីសម្រេចចិត្តថា នឹងត្រូវបន្តលេងនៅ Camp Nou ទៀតឬយ៉ាងណា៕
ប្រែសម្រួល៖ស៊ុនលី
