កីឡា

បេក្ខភាពដ៏មាន សក្តានុពល៤រូប ដែលអាចមកទទួលតំណែង ជាគ្រូបង្វឹករបស់ក្លឹប Man UTD

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានធ្វើការងារយ៉ាងមមាញឹកនិងសម្រេច បានបញ្ជីឈ្មោះគ្រូបង្វឹកចំនួន៤រូបហើយដើម្បីចចារតំណែងដែលកំពុងទំនេរ។

គ្រូបង្វឹកបច្ចុប្បន្នរបស់ក្លឹប PSG លោក Luis Enrique និង គ្រូបង្វឹកលោក Mauricio Pochettinoសុទ្ធតែស្ថិត នៅក្នុងបញ្ជីនេះ ខណៈដែលលោក Michael Carrick នឹងត្រូវទទួលបន្ទុកដឹកនាំក្លឹប រហូតទៅដល់បញ្ចប់ រដូវកាលជាមុនសិន។

រំលឹកដែរថា Man UTD បានសម្រេចចិត្ត បែកផ្លូវគ្នា ជាមួយនឹងលោក Ruben Amorimបន្ទាប់បានធ្វើការ ជាមួយគ្នាត្រឹមតែ១៤ខែប៉ុណ្ណោះហើយបច្ចុប្បន្ន ក្រុមកំពុងស្ថិតនៅក្រោមការដឹកនាំ បណ្តោះអាសន្នរបស់លោក Carrick នៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top