កីឡា

គណៈកម្មាធិការជាតិអូឡាំពិកកម្ពជា ចុះMoU ជាមួយសភាពាណិជ្ជកម្ម អាមេរិកប្រចាំកម្ពុជា ក្នងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ LA Olympic Games 2028) នៅអាមេរិក

ភ្នំពេញ៖គណៈកម្មាធិការជាតិអូឡាំពិកកម្ពជា (NOCC)នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នេះបានចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីការប្រកាសបើកយុទ្ធនាការសហការ និងស្វែងរកការឧបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក ឡូសអេនជឺលេស ឆ្នាំ២០២៨ (LA Olympic Games 2028) នៅអាមេរិកជាមួយសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham) នៅទីសា្នក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពជា (NOCC) ។

ក្នុងឱកាសចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា (MoU)នេះ ដោយមានការអញ្ជើញចូលរួមពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពជា (NOCC)តំណាងលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុនប្រធានគណៈកម្មាធិការជាតិ អូឡាំពិក លោក Benjamin Chiang ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ខេស៊ី បាណេត ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសភាពាណិជ្ជកម្ម អាមេរិកនៅកម្ពុជា (AmCham) ព្រមទាំងអ្នកតំណាងសហព័ន្ធកីឡាជាតិ ៕

Most Popular

To Top