កីឡា

សហព័ន្ធកីឡា ការ៉ាតេកម្ពុជា ប្រកាសបិទ វគ្គបណ្តុះបណ្តាល “ច្បាប់ការប្រកួតកីឡា ការ៉ាតេពិភពលោក”

ភ្នំពេញ ៖ លោក ស៊ីយ៉ុន ស្ថាពរ អនុប្រធាននាយកដ្ឋានកីឡា ជំនួញនិងកីឡាមហាជន តំណាងលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡា ជំនួញនិងកីឡា មហាជន និងលោក ដែក ភារៈ អគ្គលេខាធិការរង តំណាង លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃសហព័ន្ធកីឡាការ៉ាតេកម្ពុជានាថៃ្ងទី១៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជា កិត្តិយសក្នុងពិធីបិទ វគ្គបណ្តុះបណ្តាល “ច្បាប់ការប្រកួតកីឡា ការ៉ាតេពិភពលោក” នៅទីសា្នក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពជា (NOCC) រៀបចំដោយសហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ប៉ែន រតនា គ្រូបង្គោលកវគ្គបណ្តុះបណ្តាល “ច្បាប់ការប្រកួតកីឡាការ៉ាតេពិភពលោក” បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលច្បាប់ការប្រកួតកីឡាការ៉ាតេ ពិភពលោកចាប់ ពីចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។ ដោយឡែក សិក្ខាកាមចូលរួម វគបណ្តុះបណ្តាលនេះ អញ្ជើញមកពីតាមបណ្តាក្លឹប សមាគម និងសាលាគុន រាជធានី-ខេត្តមានចំនួន ២០នាក់ ស្រីចំនួន ០៣នាក់ និងមកពី ១៥ក្លឹប ។

លោកបង្គោលកវគ្គបណ្តុះបណ្តាល បានបន្តថា សហព័ន្ធបានរៀបចំវគ្គនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយ នៅច្បាប់ការ៉េតពិភពលោក (WKF) និង ការពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងគ្រូដឹកនាំឲ្យកាន់តែយល់ច្បាស់ ពីច្បាប់ថ្មីផងដែរ ជាពិសេសមុន ការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា៕

Most Popular

To Top