ភ្នំពេញ៖នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការ សហព័ន្ធសិស្ស និស្សិតកម្ពុជាតំណាងឲ្យលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធសិស្ស និស្សិតកម្ពុជាបានដឹកនាំកិច្ចប្រជុំជាមួយអគ្គលេខាធិការតំណាងសហព័ន្ធកីឡាចំនួន ៨ ដើម្បីត្រៀមខ្លូនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គនាយកដ្ឋានកីឡា។

ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ កម្ពុជាត្រៀមបញ្ជូនកីឡាករ-កីឡាការិនីចំនួន ៨ ប្រភេទកីឡារួមមានកីឡាអត្តពលកម្ម កីឡាវាយសី កីឡាការ៉ាតេ កីឡាបញ្ចាស៊ីឡាត់ កីឡាប៉េតង់ កីឡាហែលទឹក កីឡាវាយកូនឃ្លីលើតុ និងកីឡាតេក្វាន់ដូ WT។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការសហព័ន្ធសិស្ស និស្សិតកម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធកីឡាចំនួន ៨ ត្រូវជំរុញការហ្វឹកហាត់កីឡាករ-កីឡាការិនីយ៉ាងសកម្មចាប់ពីថ្ងៃនេះតទៅ ទំាងបច្ចេកទេស សមត្ថភាព និងទិចនិចប្រកួត ក្នុងការត្រៀមខ្លួនការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តនៅចុងឆ្នាំ២០២៦នេះ៕
ដោយ៖លី ភីលីត


