កីឡា

លោក Emmanuel Dias ៖ ស្មារតីសហការដ៏រឹងមាំ និងការខិតខំប្រឹងប្រែង របស់ក្រុមការងារខេមរសហព័ន្ធយូដូ ទទួលបានជោគជ័យការងារយ៉ាងច្រើន

ភ្នំពេញ ៖ លោក Emmanuel Dias អនុប្រធានខេមរសហព័ន្ធយូដូ បានមានប្រសាសន៍ថា ចំពោះស្មារតីសហការដ៏រឹងមាំ និងការខិតខំប្រឹងប្រែង របស់ក្រុមការងារខេមរសហព័ន្ធយូដូ (CJF) ទាំងមូល និងដំណើររយៈពេល ៤ ឆ្នាំកន្លងមកនេះ ពោរពេញទៅដោយបទពិសោធន៍ដ៏មានតម្លៃ និងការសម្រេចបាននូវការជោគជ័យយ៉ាងច្រើន ក្នុងវិស័យផ្សេងៗថែម ទៀតផង ។

លោកបានលើកឡើងក្នុង ឱកាសមហាសន្និបាតបញ្ចប់អាណត្តិទី៨ ឆ្នាំ២០២១-២០២៥ និងបន្ដអាណត្តិទី៩ឆ្នាំ២០២៦-២០៣០ របស់ខេមរសហព័ន្ធយូដូ ដោយមានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់លោក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ហេង លី ប្រធានខេមរសហព័ន្ធកីឡាយូដូ ព្រមទាំងសមាជិក និងអ្នកតំណាងក្លិបកីឡាយូដូ ។

លោក អនុប្រធាន ខេមរសហព័ន្ធយូដូ បានបន្តថា លោកសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ដល់ដៃគូអន្តរជាតិរបស់យើងរួមមានសហព័ន្ធយូដូជប៉ុន សម្រាប់ការគាំទ្រយ៉ាងអស់ពីចិត្ត ក្នុងការអភិវឌ្ឍកីឡាយូដូនៅកម្ពុជា ក៏ដូចជាការសហការពីប្រទេសបារាំង និងគ្រូបង្វឹកន AFCJ សម្រាប់ការជួយគាំទ ជាបន្តបន្ទាប់ដល់សហព័ន្ធ និងកីឡាកររបស់យើងជាពិសេសនោះ សហព័ន្ធយូដូអន្តរជាតិ (IJF) សម្រាប់អំណោយ ដ៏មានតម្លៃ គឺឈុតឯកសណ្ឋានយូដូ (Judogi)។ លោកមានកិត្តិយសយ៉ាងខ្លាំងក្នុងការបន្ដធ្វើការជាមួយប្រធានលោក ហេង លី សម្រាប់អាណត្តិ ៤ឆ្នាំបន្ទាប់ (២០២៦–២០៣០) ដើម្បីបន្តជំរុញ និងពង្រឹងការអភិវឌ្ឍន៍ កីឡាយូដូនៅកម្ពុជា ។ លោកបានស្នើសុំនោះ នឹងផ្ដោតទៅលើសសរស្តម្ភសំខាន់ៗរួម មានពង្រឹងរចនាសម្ព័ន្ធមូលដ្ឋាន របស់សហព័ន្ធយូដូកម្ពុជា និងពង្រីកមូលដ្ឋានកីឡាករយូដូជាតិ។ ដើម្បីធានានូវកំណើន ប្រកបដោយចីរភាព និងពង្រីកឱកាស ចូលរួម ដោយបើក និងអភិវឌ្ឍថ្នាក់បង្រៀន និង ក្លឹបយូដូបន្ថែមទៀតនៅទូទាំងនៅប្រទេសកម្ពុជា។
លោក Emmanuel Dias បានបន្ថែមថា ត្រូវលើកកម្ពស់ប្រព័ន្ធអភិវឌ្ឍកីឡាករជំនាញខ្ពស់ និងក្រុមជម្រើសជាតិ។
តាមរយៈការបង្ហាញការគាំទ្រទៅកាន់ការប្រកួត និងពង្រឹងការទំនាក់ទំនង និងការផ្សព្វផ្សាយរបស់សហព័ន្ធ ដើម្បីលើកស្ទួយកីឡាយូដូនៅក្នុងស្រុក និងលើកកម្ពស់មុខមាត់ របស់សហព័ន្ធ នៅលើឆាកអន្តរជាតិ ។ បន្ថែមពីលើនេះ ខ្ញុំបាទមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញកីឡាយូដូ ឲ្យក្លាយជាមធ្យោបាយ មួយ សម្រាប់ការពង្រឹងសមត្ថភាព និងភាពខ្លាំងខ្លាផ្ទាល់ខ្លួន។ ជាពិសេសក្នុងការជួយស្ត្រីឲ្យមានភាពឯករាជ្យ និងទំនុកចិត្តលើខ្លួនឯងកាន់តែខ្ពស់ តាមរយៈការអនុវត្តក្បាច់គុនយូដូនេះ ។

ខ្ញុំបាទពិតជាមានសោមនស្សរីករាយ ចំពោះការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារ CJFថ្មី នៅ ថ្ងៃខាងមុខនេះ ស្របពេលដែលយើង កំពុងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខនេះ ដូចជាឆ្នាំ២០២៦៖ កីឡាមហាវិទ្យាល័យអាស៊ី Asian University Game (នៅប្រទេសម៉ាឡេស៊ី ខែសីហា) និងកីឡាអាស៊ី Asian Games (ប្រទេសជប៉ុន ខែកញ្ញា)។ ឆ្នាំ២០២៧៖ កីឡាស៊ីហ្គេមa Sea Games (នៅប្រទេសម៉ាឡេស៊ី) និងកីឡាមហាវិទ្យាល័យពិភពលោក World University Games(នៅសាធារណរដ្ឋកូរ៉េ)។ ឆ្នាំ២០២៨ និង២០២៩ ពួកយើងទាំងអស់គ្នា មានមោទនភាព ក្នុងការត្រៀមរៀបចំ ព្រឹត្តិការណ៍ អន្តរជាតិធំៗចំនួនពីរ រួមមានកីឡាមហាវិទ្យាល័យអាស៊ីអាគ្នេយ៍ South East Asia University Games ឆ្នាំ២០២៨ កីឡាយុវជនពិការអាស៊ី Asian Para Youth Games ឆ្នាំ២០២៩៕

Most Popular

To Top