ភ្នំពេញ៖ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលមានរយៈពេល ៣ ចាប់ពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៦ នៅសាលដំរី ក្នុងពហុកីឡជាតិដ្ឋានមរតកតេជោ ដោយមានកីឡាករ-កីឡាការិនីចំនួន ៩៣ នាក់ចូលរួម ដែលរៀបចំដោយសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជាក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា។

ការប្រកួតកីឡាសីដក់ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ មានក្លិចចូលរួមចំនួន ៧ រួមមាន ក្លឹបកីឡាសីដក់ក្រសួងការពារជាតិ ក្លឹបកីឡាសីដក់ ក្រសួងមហាផ្ទៃ ក្លឹបកីឡាសីដក់ មជ្ឈមណ្ឌល ខ.ភ.ម ក្លឹបកីឡាសីដក់ សិប្បកម្មកំពង់ហ្លួងក្លឹបកីឡាសីដក់បានលុង ក្លឹបកីឡាសីដក់យុវខេមរា និងក្លឹបកីឡាសីដក់សាលារៀនអាល់អៀសសាន សរុបប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីទាំងអស់ចំនួន ៩៣ នាក់ ក្នុងនោះ កីឡាការិនី ១៤នាក់។

ការប្រកួតលើវិញ្ញាសាចំនួន ៣ ដូចជា វិញ្ញាសាបុរស ៣នាក់ទល់នឹង ៣ នាក់ វិញ្ញាសាបុរស ២ នាក់ទល់នឹង ២ នាក់ និងវិញ្ញាសានារី ២ នាក់ទល់នឹង ២ នាក់។



ដោយ៖ លី ភីលីព
