កីឡា

ការប្រកួតប៉េតង់វ័យចាស់ក្នុងការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៦ នៅខេត្តកណ្ដាលចាប់ផ្តើមហើយ

ខេត្តកណ្តាល៖នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ការប្រកួតប៉េតង់វ័យចាស់ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៦ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល នៅសាលប្រជុំនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលចាប់ផ្តើមជាផ្លូវការហើយ។

ការប្រកួតកីឡាប៉េតង់ និងកីឡាបាល់ទាត់អបអរសាទររូបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ឆ្នាំ២០២៦ ប្រព្រឹត្តិចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២៦ លើកីឡា ២ ប្រភេទ កីឡាបាល់ទាត់ និងប៉េតង់។ ចំពោះកី ឡាប៉េតង់មានចំនួន ៤៥ ក្រុម ក្នុងនោះក្រុមកីឡាប៉េតង់វ័យចាស់ចំនួន ៣៦ ក្រុម ក្រុមកីឡាប៉េតង់យុវជនចំនួន ៦ នាក់ និងក្រុមកីឡាប៉េតង់យុវតីចំនួន ៣នាក់។ ចំណែកក្រុមកីឡាប៉េតង់វ័យចាស់ចំនួន ៣៦ ក្រុម បែងចែកចេញជា ៨ ពូល និងធ្វើការប្រកួតនៅទីលានប៉េតង់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ទីលានប៉េតង់វិទ្យាល័យ ហ៊ុនសែន សេរីភាព និងទីលានប៉េតង់ក្នុងពហុកីឡដ្ឋានបាល់ទាត់ខេត្ត។

លោកអនុប្រធានការិយាល័យកីឡា បានបន្តថា ការប្រកួតឆ្នាំនេះក្រុមកីឡាប៉េតង់វ័យចាស់មានកើនឡើងគួរឲ្យកត់សម្គាល់ និងលើសពីការរំពឹងទុក លោកគ្រោងប្រហែលមាន ២៤ ក្រុម ប៉ុន្តែមានការចុះឈ្មោះរហូតដល់ចំនួន ៣៦ ក្រុម ដែលបានបង្ហាញថា វិស័យកីឡាខេត្តកណ្តាលមានការរីកចម្រើនខ្លាំងទំាងវ័យចាស់ យុវជន-យុវតី និងកុមារ ។

ចំពោះវិញ្ញាសាកីឡាបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំ ដែលជាផែនការមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលក្នុងការអភិឌ្ឍនកីឡាបាល់ទាត់យុវជនរបស់ខេត្តកណ្តាល បន្ទាប់ពីថ្នាក់ដឹកខេត្តបានសំឡឹងមើលឃើញវិស័យកីឡាបាល់ទាត់យុវជន មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៃសកម្មភាពការប្រកួតនានាដែលមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលបានរៀបចំការប្រកួតរាល់ឆ្នាំ។លោកបានបន្តថា ចំណែកកីឡាប៉េតង់មាន ៣ វិញ្ញាសា រួមមានវិញ្ញាសាយុវជន ៣ នាក់ ទល់ ៣ នាក់ និងវិញ្ញាសានារី ៣ នាក់ ទល់ ៣ នាក់ និងវិញ្ញាសាវ័យចាស់ ៣ នាក់ ទល់ ៣ នាក់ ៕

ដោយ៖លី ភីលីព

Most Popular

To Top