កីឡា

Andre ter Stegen ធ្លាប់បដិសេធ West Ham មុនពេលសម្រេចចិត្តក្លឹបថ្មី

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករអ្នកចាំទី Andre ter Stengen ទោះបីជាមានព័ត៌មានអំពីការ ចាកចេញពី Barcelona ក្តីប៉ុន្តែ តាមបច្ចេកទេសគាត់ នៅតែកាន់តំណែងជាប្រធាន ក្រុមនៅលើយ។

កាលពីរដូវក្តៅកន្លងមក Barcelona ធ្លាប់បានព្យាយាមយ៉ាងខ្លាំងក្នុងការចរចា កុងត្រាផ្ទេរកីឡាកររូបនេះចេញពីក្លឹបដោយ សង្ឃឹមថានឹងអាចប្រមូលលុយ បានខ្លះទិញ យកអ្នកចាំទីឆ្នើមរបស់ Espanyol ប៉ុន្តែមិនបានជោគជ័យ។

កន្លងមកថ្មីៗនេះក៏មានលេចឬដំណឹងថា មានការសុំទាក់ទងពីក្លឹប West Ham ផងដែរដើម្បីផ្ទេរអ្នកចាំទីអាល្លឺម៉ង់រូបនេះ ទៅអង់គ្លេសប៉ុន្តែក៏បានបដិសេធម្តងទៀត ដោយកីឡាករផ្ទាល់តែម្តង។

កីឡាករវ័យ៣៣ឆ្នាំរូបនេះ មិនត្រឹមតែបានបដិសេធ សំណើររបស់ West Ham នោះទេថែមទាំងបានស្នើសុំកាត់ប្រាក់ខែ ជាច្រើនផងដើម្បីទៅចូមរួមក្លឹបថ្មីដោយសង្ឃឹមថា នឹងអាចសង្គ្រោះតំណែងរបស់ខ្លួន ជាមួយនឹងជម្រើសជាតិ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top