ភ្នំពេញ ៖ ក្រសួងការពារជាតិដណ្តើម បានមេដាយមាស ២ គ្រឿងក្នុងការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលមានរយៈពេល ៣ ចាប់ពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៦ នៅសាលដំរី ក្នុងពហុកីឡជាតិ ដ្ឋានមរតកតេជោ ដោយមានកីឡាករ-កីឡាការិនីចំនួន ៩៣ នាក់ចូលរួម ដែលរៀបចំដោយ សហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជាក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងឱកាសពិធីបិទការប្រកួត កីឡាសីដក់ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២៥ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមលោកបណ្ឌិត មាស សារិន ប្រធានកិត្តិយសសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជា លោក សុខ យ៉ានិមល ប្រធានសីដក់ និង សីមេលោងកម្ពុជា លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានមជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺនកីឡា និងលោក ចាប់ រតនា អនុប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិ នៅសាលដំរី ក្នុងពហុកីឡជាតិដ្ឋានមរតកតេជោ ។

ក្រសួងការពារជាតិដណ្តើម បានមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រសួងមហាផ្ទៃដណ្តើម បានមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង មជ្ឈមណ្ឌល ខ.ភ.ម ដណ្តើមបានមេដាយប្រាក់ ៣ គ្រឿង។
ការប្រកួតកីឡាសីដក់ ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២៥ មានក្លិចចូលរួមចំនួន ៧ រួមមាន ក្លឹបកីឡាសីដក់ក្រសួង ការពារជាតិ ក្លឹបកីឡា សីដក់ ក្រសួងមហាផ្ទៃ ក្លឹបកីឡាសីដក់ មជ្ឈមណ្ឌល ខ.ភ.ម ក្លឹបកីឡាសីដក់ សិប្បកម្មកំពង់ហ្លួង ក្លឹបកីឡាសីដក់បានលុង ក្លឹបកីឡាសីដក់យុវខេមរា និងក្លឹបកីឡាសីដក់សាលារៀនអាល់អៀសសាន សរុបប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីទាំងអស់ចំនួន ៩៣ នាក់ ក្នុងនោះ កីឡាការិនី ១៤នាក់។ ការប្រកួតលើវិញ្ញាសាចំនួន ៣ ដូចជា វិញ្ញាសាបុរស ៣នាក់ទល់នឹង ៣ នាក់ វិញ្ញាសាបុរស ២ នាក់ទល់នឹង ២ នាក់ និងវិញ្ញាសានារី ២ នាក់ទល់នឹង ២ នាក់៕



