ខេត្តកណ្តាល៖ ក្រុមបាល់ទាត់ SCV FC ដណ្តើមបានមេដាយមាស នៃព្រឹត្តិការណ៍ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៦ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល នៅការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ក្រោយពីក្រុមម្ចាស់ជើងឯក បានយកឈ្នះលើកក្រុមបាល់ទាត់ ធី អិន (TN) កណ្តាល FC នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ១ទល់នឹង ០ ។

លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាលក្នុងឱកាសបិទការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៦ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល នៅការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ។

ក្រុមបាល់ទាត់ SCV FC ម្ចាស់ជើងឯក ខណៈក្រុមបាល់ទាត់ ធី អិន (TN) កណ្តាល FC ទទួលបានម្ចាស់ជើងឯករង និងក្រុមបាល់ទាត់ ព្រះនរាយណ៍ ទទួលបានចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីបានយកឈ្នះលើក ក្រុមបាល់ទាត់ ME FC ក្នុងលទ្ធផល ៤ ទល់នឹង ០ នៅវគ្គផ្តាច់ព្រ័ត្រ ។

ក្រុមបាល់ទាត់ចំនួន ៦ ក្រុមចូលរួមការប្រកួតកីឡាប៉េតង់ និងកីឡា បាល់ទាត់ អបអរសាទររូបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ឆ្នាំ២០២៦ តាមគម្រោងនឹងដែលប្រព្រឹត្តិចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២៦ លើកីឡា ២ ប្រភេទ កីឡាបាល់ទាត់ និងប៉េតង់។ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ចំនួន ៦ ក្រុម ដោយចែកចេញជា ២ ពូល គឺពូល A និងពូល B។ ចំពោះពូល A មាន ៣ ក្រុម គឺក្រុមបាល់ទាត់ SCV FC ក្រុមបាល់ទាត់ ស្អាង យើង ស្អាត និងក្រុមបាល់ទាត់ ព្រះនរាយណ៍ ចំណែកពូល B ក្រុមបាល់ទាត់ ME FC ក្រុមបាល់ទាត់ ឈិន ចាំង និងក្រុមបាល់ទាត់ ធី អិន (TN) កណ្តាល FC ៕






ដោយ៖លី ភីលីព
