កីឡា

Mainoo ប្តូរចិត្តត្រៀមខ្លួន នៅបន្តជាមួយនឹង Man UTD

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែបម្រើ អង់គ្លេស Kobbie Mainoo ត្រូវបានគេជឿជាក់ថា កំពុងផ្លាស់ប្តូរចិត្តម្តងទៀត អំពីផែនការក្នុង ការចាកចេញពី Old Trafford របស់ខ្លួន។

ចាប់តាំងតែពីការមកដល់សាជាថ្មី របស់លោក Michael Carrick ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន របស់ក្លឹបហើយនោះតារាងឆ្នើមអង់គ្លេសរូបនេះ បានទទួលអារម្មណ៍ធូរស្រាល ជាងមុននិងទទួលបានឳកាស ជាងមុនផងដែរក្នុងការបង្ហាញខ្លួនជាពិសេស ការប្រកួតយកឈ្នះ Man City កាលពីប៉ុន្មានថ្ងៃមុននេះ។

មកដល់ពេលនេះកីឡាកររូបនេះ បានបញ្ជាក់ហើយថា មិនមានបំណងចង់ចាកចេញពីទីនេះ ឡើយហើយទំនងជានឹងអាចចាប់ផ្តើមចរចា ដើម្បីបន្តកុងត្រាថ្មីសម្រាប់ Mainoo តែម្តងផង។

កីឡាករវ័យ២០ឆ្នាំរូបនេះមិនសូវបានបង្ហាញ ខ្លួនប្រកួតឲ្យក្រុមឡើយក្រោមការដឹកនាំរបស់លោក Ruben Amorimហើយនិងធ្វើឲ្យបាត់បង់ឳកាស លេងនៅជម្រើសជាតិ ជាច្រើនប្រកួតមកហើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top