កីឡា

ការប្រកួតកីឡាតេក្វាន់ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១

ភ្នំពេញ ៖ លេខាធិការដ្ឋានខេមរសហព័ន្ធតេក្វាន់ដូ ប្រកាសរៀបចំការប្រកួតកីឡាតេក្វាន់ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលតេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ការប្រកួតជើងឯកឆ្នាំនេះមានវិញ្ញាសាសរុបចំនួន ២៥ វិញ្ញាសារួមមាន គឺវិញ្ញាសាកុមារា-កុមារី មាន ៦ (១២-១៤ ឆ្នាំ)៖
វិញ្ញាសាប្រយុទ្ធកុមារា៖ប្រភេទទម្ងន់ ៤០.១០ -៤៥ គីឡូក្រាម ប្រភេទទម្ងន់ ៤៥.១០ -៤៩ គីឡូក្រាម និងប្រភេទទម្ងន់ ៤៩.១០ -៥៣ គីឡូក្រាម ។វិញ្ញាសាប្រយុទ្ធកុមារី៖ប្រភេទទម្ងន់ ៤១.១០ -៤៤ គីឡូក្រាម ប្រភេទទម្ងន់ ៤៤.១០ -៤៧ គីឡូក្រាម និងប្រភេទទម្ងន់ ៤៧.១០ -៥១ គីឡូក្រាម ។

ចំណែកវិញ្ញាសាយុវជន-យុវតីមាន ៨ (១៥-១៧ ឆ្នាំ)៖ វិញ្ញាសាប្រយុទ្ធយុវជន៖ប្រភេទទម្ងន់ ៤៥.១០ -៤៨ គីឡូក្រាម ប្រភេទទម្ងន់ ៤៨.១០ -៥៥ គីឡូក្រាម និងប្រភេទទម្ងន់ ៥៥.១០ -៥៩ គីឡូក្រាម ។ វិញ្ញាសាប្រយុទ្ធយុវតី៖ប្រភេទទម្ងន់ក្រោម ៤៤ គីឡូក្រាម ប្រភេទទម្ងន់ ៤៤.១០ -៤៩ គីឡូក្រាម និងប្រភេទទម្ងន់ ៤៩.១០ -៥៥ គីឡូក្រាម ព្រមទាំងមេគុនយុវជន-យុវតី (Taeguek Yuk Jang ដល់ Taebeak Poomsae)។

ដោយឡែកវិញ្ញាសាពេញវ័យមាន ៩ (១៨-៣០ ឆ្នាំ)៖ វិញ្ញាសាប្រយុទ្ធបុរស៖ប្រភេទទម្ងន់៥៥.១០-៥៨ គីឡូក្រាម ប្រភេទទម្ងន់ ៥៨.១០-៦៨ គីឡូក្រាម និងប្រភេទទម្ងន់ ៦៨.១០ -៨០ គីឡូក្រាម ។ វិញ្ញាសាប្រយុទ្ធនារី៖ប្រភេទទម្ងន់ក្រោម ៤២-៤៦ គីឡូក្រាម ប្រភេទទម្ងន់ ៤៦.១០ -៤៩ គីឡូក្រាម ប្រភេទទម្ងន់ ៤៩.១០ -៥៣ គីឡូក្រាម និងប្រភេទទម្ងន់ ៥៣.១០ -៥៧ គីឡូក្រាម ព្រមទាំងមេគុនបុរស -នារី (Taeguek Yuk Jang ដល់ Sipjin Poomsae)។

រីឯវិញ្ញាសាមេគុន Freestyle មាន ២ វិញ្ញាសា (១៥-៣០ឆ្នាំ )។ វិញ្ញាសាប្រយុទ្ធក្នុង ១ នាក់ ចុះឈ្មោះប្រកួតបាន ១វិញ្ញាសា (ប្រើស្រោមជើងអេឡិចត្រូនិច KP&P) មានស្រោមជើងសម្រាប់ជួល។ មេគុនក្នុង១នាក់ ចុះឈ្មោះប្រកួតបាន ២វិញ្ញាសា (TKD uniform តាមអាយុ) ការស្នាក់នៅ ការហូបចុក ការធ្វើដំណើរទៅមក និងការចំណាយផ្សេងៗ ជាបន្ទុករបស់សាមីខ្លួន និងបណ្តាក្លិបចូលរួម៕
ដោយ៖លី ភីលីព

Most Popular

To Top