អង់គ្លេស៖ កូនប្រុសកីឡាករបាល់ទាត់ ឆ្នើមរបស់អង់គ្លេស David Beckham លោក Brooklyn Beckham បានប្រកាសជា សាធារណៈថា លោកមិនចង់ផ្សះផ្សា ជាមួយក្រុមគ្រួសារ របស់លោកទេ ដោយចោទប្រកាន់ឪពុកម្តាយ David និង Victoria Beckham ពីបទរៀបចំផែនការ បង្កាច់បង្ខូចប្រព័ន្ធផ្សព្វផ្សាយ និងព្យាយាមបំផ្លាញ អាពាហ៍ពិពាហ៍ របស់លោក ជាមួយអ្នកស្នងមរតកមហាសេដ្ឋី នាង Nicola Peltz យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
ការបង្ហោះបណ្តាញសង្គម Instagram ដ៏វែង និងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលបានចែករម្លែកនៅថ្ងៃអង្គារ កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បាននិយាយអំពីជម្លោះត្រូវបានគេប៉ាន់ស្មាន ជាយូរមកហើយនេះជាលើកដំបូង ដោយបញ្ជាក់ថា លោកកំពុង ក្រោកឈរឡើង សម្រាប់ខ្លួនឯង ជាលើកដំបូង ក្នុងជីវិតរបស់លោក។
នេះបើយោងតាមរបាយការណ៍របស់ The Guardian ថា លោក Brooklyn ជាកូនប្រុសច្បងរបស់លោក David និងអ្នកនាង Victoria បានអះអាងថា ឪពុកម្តាយរបស់លោក បានគ្រប់គ្រងរឿងរ៉ាវ ក្នុងសារព័ត៌មានអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីរក្សា “Brand Beckham” ក្នុងក្រសែភ្នែកសាធារណៈ ។
លោក Brooklyn បានសរសេរថា ខ្ញុំនៅស្ងៀមអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែឪពុកម្តាយរបស់ខ្ញុំ និងក្រុមរបស់ពួកគេ នៅតែបន្តទៅកាន់សារព័ត៌មាន ដែលធ្វើឲ្យខ្ញុំគ្មានជម្រើសអ្វី ក្រៅពីនិយាយដោយខ្លួនឯង៕
