ឡុងដ៍៖យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ដ៏ល្បីល្បាញ ក្នុងពិភពលោក Manchester City បានបរាជ័យយ៉ាងអាម៉ាស់បំផុតមួយក្នុងប្រវត្តិសាស្ត្រ Champions League ដោយចាញ់ក្រុម Bodø/Glimt តូចមួយរបស់ប្រទេស ន័រវេសលទ្ធផល ៣-១ គឺជាការបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើល មួយនៅភាគខាងជើងនៃតំបន់ អាកទិកកាលពីថ្ងៃអង្គារ។
ការបណ្តេញកីឡាករ Rodri ចេញពីការប្រកួតនៅតង់ទី ២ បានបញ្ចប់ល្ងាចដ៏វេទនាមួយសម្រាប់ក្រុម City ដែលចំណាយប្រាក់ច្រើននៅ Bodø ជាទីក្រុងនេសាទមានប្រជាជន ប្រហែល ៥៥,០០០ នាក់ និងមានចម្ងាយជាង ១,០០០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Oslo ហើយស្ថិតនៅ ឆ្ងាយជាងការប្រកួតក្លឹបកំពូលៗរបស់បាល់ទាត់។
កីឡាករ Kasper Høgh បានស៊ុតបញ្ចូលទីពី ចម្ងាយនៅនាទីទី ២២ និង ២៤ ដើម្បីជួយឲ្យក្រុម Bodø/Glimt ដែលជាក្រុមបង្ហាញខ្លួនលើកដំបូង នៃការប្រកួតនៅរដូវកាលនេះ ស្ថិតនៅលើផ្លូវឆ្ពោះទៅរកជ័យជម្នះ លើកដំបូងរបស់ខ្លួនក្នុងការប្រកួត Champions League ។
កីឡាករ Jens Petter Hauge បានធ្វើឲ្យអ្នកគាំទ្រក្រុមម្ចាស់ផ្ទះរំភើបចិត្តយ៉ាងខ្លាំងនៅពហុកីឡដ្ឋាន Aspmyra ដែលមានសមត្ថភាពផ្ទុកមនុស្សបាន ៨០០០នាក់ ដោយបានស៊ុតបញ្ចូលទីជ្រុងខាងលើនៅនាទីទី៥៨ ដើម្បីធ្វើឲ្យលទ្ធផលក្លាយជា ៣-០ ដ៏មិនគួរឲ្យជឿ។
ក្រុម Man City បានតបតវិញ តាមរយៈកីឡាករ Rayan Cherki នៅនាទីទី៦០ ប៉ុន្តែក្តីសង្ឃឹមនៃការ វាយបកត្រូវបានបំផ្លាញដោយកីឡាករ Rodri ជាអ្នកឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ២០២៤ ត្រូវបានបណ្តេញចេញពីការប្រកួត នៅនាទីទី៦២ ដោយសារតែទទួលបានកាតលឿងលើកទី ២ជាប់ៗគ្នា។
ក្រុម Man City របស់លោក Pep Guardiola បានចំណាយ ប្រាក់ជាង ៥០០ លានដុល្លារលើការចុះហត្ថលេខាថ្មី ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ប៉ុន្តែកំពុងឆ្លងកាត់ ដំណាក់កាលដ៏លំបាកមួយ បន្ទាប់ពីបានចាញ់ក្រុមគូ ប្រជែងដ៏ខ្លាំងក្លា Manchester United ២-០ ក្នុងក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៍៕
