កីឡា

Arsenal សម្រេចចិត្តអនុញ្ញាតិឲ្យកីឡាក រNwaneri ចាកចេញក្នុងកុងត្រាខ្ចីជើង

យោងតាមការចេញផ្សយារបស់ The Goal បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានប្រកាសជាផ្លូវការហើយថានឹងអនុញ្ញាតិឲ្យកីឡាករ Ethan Nwaneri នឹងត្រូវចាកចេញពីក្លឹបហើយនៅក្នុងខែមករានេះ។

ប្រភពដដែលបានសរសេរទៀតថាកីឡាករវ័យ១៨ឆ្នាំរូបនេះនឹងត្រូវចាកចេញពី Arsenal​ ក្នុងពេលដែលនៅសេសសល់ទាំងអស់នៅរដូវកាលនេះជាមួយនឹងកុងត្រាខ្ចីជើងទៅកាន់ក្លឹប Marseille។

គួរឲ្យដឹងដែរថាកីឡាករវ័យក្មេងរូបនេះពេលរួមរស់ជាមួយនឹងកាំភ្លើងធំ Arsenal គាត់មិនសូវទទួលបានឳកាសបង្ហាញខ្លួនឡើយដោយអាចបង្ហាញខ្លួនបានត្រឹមតែ១២ដងប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top