ភ្នំពេញ៖ ព្រះនាង នរោត្ដម ជេនណា និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តំណាងលោកបណ្ឌិត ទេសរដ្ឋមន្រ្តី ថោង ខុន ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នេះ អញ្ជើញជាអធិបតីក្នុងពិធីសន្និសិទសារព័ត៌មានស្ដីពីការប្រកួតកីឡាកុមារអូឡាំពិក នៅផ្សារទំទើប AEON 3 ជាន់ផ្ទាល់ដី។

ការប្រកួតការប្រកួតកីឡាកុមារអូឡាំពិកនៅផ្សារទំទើបអ៊ីអនទី៣ “AEON 3” ឬអ៊ីអនមានជ័យ ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី១ ខែកុម្ភៈខាងមុខនេះ ដោយមានកីឡាករ-កីឡាការិនីជាកុមារា-កុមារីចំនួន ៣៣០ នាក់បានចុះឈ្មោះចូលរួមជាលើកដំបូង រៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)សហការជាមួយនៅផ្សារទំទើប AEON 3 ជាន់ផ្ទាល់ដី ព្រមទាំងដៃគូក្រុមហ៊ុនឯកជនជាច្រើនថែមទៀត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនេះ ផ្តើមចេញពីស្មារតី និងឧត្តមកតិកីឡាអូឡាំពិកដែលមានតម្លៃលើពិភពលោកសម្រាប់ផ្តល់ឱកាសជាពេលវេលា ទីកន្លែងក្នុងការជួបជុំគ្នារវាកូន និងកុមារតូចជាមួយឳពុធម្តាយ ក៏ដូចជាការរៀបចំចលនាកីឡាអូឡាំពិកមួយដោយផ្តើមចេញពីកុមារទូទទៅ។ សកម្មភាពនេះជាការជំរុញឲ្យកុមារទំាងអស់ជួបជុំគ្នា និងលេងកីឡាដើម្បីពង្រឹងសមត្ថភាព និងស្មារតីក្នុងវិស័យកីឡារបស់កុមារ ហើយការប្រកួតមិនប្រកួតដើម្បីទទួលភាពជោគជ័យ គឺជាបង្ហាញពីសមត្ថភាពកូនតែប៉ុណ្ណោះ។

លោកអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា ការបង្ហាញសមត្ថភាពនេះ អាណាព្យាបាលអាចមើលឃើញកូនៗអាចធ្វើអ្វីបាន អាចលេងអ្វីបាន ជាពេលវេលាមួយដែលអាណាព្យាបាលទំាងអស់ដឹងថា កូនៗអាចចូលរួមនឹងកុមារផ្សេងៗបានក្នុងការលេងកីឡា។ ឆ្នាំក្រោយនេះ សហរដ្ឋអាមេរិកនឹងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៨ គេចង់ដឹងថា កីឡាករ-កីឡាការីនីដែលបានឈ្នះមេដាយមាស ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ធ្លាប់ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាកុមារអូឡាំពិកប៉ុន្មានលើក៕




ដោយ៖លី ភីលីព
