ភ្នំពេញ៖ លោក អោក សំណាង ប្រធានដឹកនាំក្រុមកីឡាបាល់ទាត់វ័យចាស់ភ្នំពេញ(កម្ពុជា) និងអតីតកីឡាករបាល់ទាត់ឆ្នើមកម្ពុជាលើ facebook ផ្ទាល់ខ្លួនលោក ថា ឆ្នាំ ២០២៥ ឆ្នាំ ២០២៦ ក្រុមបាល់ទាត់វ័យចាស់ភ្នំពេញដណ្តើមបានពានរង្វាន់ និទាឃរដូវនៃក្តីស្រលាញ់លើកទី៩ ទី១០ នៅទីក្រុងហូជីមិញ ជាពិសេសលោកគ្រូមាំង លោកបានជួបមិត្តចាស់ដែលធ្លាប់ប្រកបអាជីពបាល់ទាត់ជាមួយលោកគ្រូនៅវៀតណាម ឆ្លៀតឪកាសនេះក្នុងនាមខ្ញុំជាប្រធានក្រុមដឹកនាំវ័យចាស់ភ្នំពេញ។

លោកប្រធានដឹកនាំក្រុមកីឡាបាល់ទាត់វ័យចាស់ភ្នំពេញ បានបន្តថា លោកសូមអរគុណបងប្អូនដែលបានចូលរួមក្នុងក្រុម យ៉ាងសប្បាយ យោគយល់គ្នា រាប់អានគ្នា ដើម្បីសុខភាព មិត្តភាព ខ្មែរ ស្រលាញ់ខ្មែរ ហើយក៏សូមអរគុណ ដល់មិត្តវៀតណាមដែលតែងតែរាប់អានខ្ញុំ នឹកនាមកខ្ញុំជានិច្ចឲ្យតែមានការប្រកួតបាល់ទាត់ពួកគាត់តែងខល់រកខ្ញុំទៅចូលរួមប្រកួតជារៀងរាល់ឆ្នាំ តិចបំផុតក៏ ៣ ទៅ៤ដងដែរ នេះបង្ហាញថា បាល់ទាត់ជាចំណងមិត្តភាព សាមគ្គីភាព សុខភាព ទំនាក់ទំនង រវាងប្រទេសជិតខាងគ្នា វាក៏ជាគំរូ១សម្រាប់ប្អូនៗជំនាន់ក្រោយបន្តកីឡានេះបន្តទៀត។

បញ្ជាក់៖ក្រុមបាល់ទាត់វ័យចាស់ភ្នំពេញ(កម្ពុជា) បានគ្រងតំណែងជើងឯកក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សប្បុរសធម៌លើកទី២ ទីក្រុងហូជីមិញ ប្រទេសវៀតណាម បន្ទាប់ក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់ វ័យចាស់ មី ង៉េហាយជៀវក្នុងលទ្ធផល ៤ ទល់នឹង ១ វគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ក្នុងក្រុងហូជីមិញ ប្រទេសវៀតណាម។

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សប្បុរសធម៌លើកទី២ ទីក្រុងហូជីមិញ ប្រទេសវៀតណាម ប្រព្រឹត្តិទៅមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៧ និង១៨ ខែមករា ឆ្នាំ២០២៦ ដោយមានក្រុមកីឡាបាល់ទាត់វ័យចាស់ ៤ ក្រុម ចំណែកក្រុមបាល់ទាត់វ័យចាស់ភ្នំពេញ ក្រោមការដឹកនាំដោយលោក អោក សំណាង។ នេះជាលើកទី២ ហើយដែលក្រុមបាល់ទាត់វ័យចាស់ភ្នំពេញបានក្លាយម្ចាស់ជើងឯក ។ ការប្រកួតមាន ក្រុមកីឡាបាល់ទាត់វ័យចាស់ ៤ ក្រុម ក្រុមបាល់ទាត់វ័យចាស់ភ្នំពេញ ក្រុមបាល់ទាត់វ័យចាស់ ង្វៀន ហ្វាម ក្រុមបាល់ទាត់វ័យចាស់ វិន ដេ និងក្រុមបាល់ទាត់ វ័យចាស់ មី ង៉េហាយជៀវ៕


ដោយ៖លី ភីលីព
