ក្រោយទទួលជ័យជំនះ ដ៏គួរឲ្យភ្ញាក់ផ្អើលនៅទឹកដី Old Trafford កាលពីសប្តាហ៍មុនទៅលើ ក្រុមខ្លាំងមេឃខៀវ Man City ហើយនោះសប្តាហ៍នេះបិសាចក្រហម Man UTD នៅតែអាចបង្ហាញទំរង់លេង ដ៏អស្ចារ្យយកឈ្នះទាំងក្រុមកំពូលតារាង Arsenal ថែមទៀតផង។
លទ្ធផល៣ទល់នឹង២នៅក្នុងទឹកដីរបស់ Arsenal បានធ្វើឲ្យគ្រូបង្វឹកថ្មីរបស់ Man UTD លោក MIchael Carrick កាន់តែទទួលបានទំនុកចិត្តខ្លាំងពី សំណាក់ប្រធានក្លឹបនិងក្រុមអ្នកគាំទ្រ។
៣គ្រាប់ដោយ Man UTD រកបានតាំងពីនាទីទី៣៧ ដោយកីឡាករ Mbeumo និងបន្ទាប់មកចូលតង់ទី២ រកបានដោយកីឡាករ Dorgu និងគ្រាប់ចុងក្រោយដោយ Cunha នៅនាទីទី៨៧។
៣ពិន្ទុសប្តាហ៍នេះធ្វើឲ្យ Man UTDអាចឈរជើងនៅលេខរៀងទី៤ បណ្តោះអាសន្នក្នុងតារាងមាន៣៨ពិន្ទុខណៈដែល Arsenal បន្តនៅកំពូលតារាង ដដែលមាន៥០ពិន្ទុ៕
ប្រែសម្រួល៖ស៊ុនលី
