យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាអតីតកីឡាករខ្សែប្រយុទ្ធរបស់បិសាចក្រហម Memphis Depay ត្រូវបានគេជឿជាក់ថាកំពុងស្វែងរកលទ្ធភាពក្នុងការចាកចេញពីក្លឹប Corinthians នៅលីគកំពូលប្រេស៊ីល។
បើមិនមានអ្វីប្រែប្រួលទេនោះលទ្ធផលនៃការចរចាគ្នារវាងក្លឹបនិងកីឡាករហូឡង់រូបនេះនឹងអាចធ្វើឡើងនៅក្នុងខែនេះដោយក្នុងនោះមានក្លឹបធំៗនៅអឺរ៉ុបមួយចំនួនកំពុងចាប់អារម្មណ៍។
កីឡាករខ្សែប្រយុទ្ធរូបនេះបានចុះកុងត្រាជាមួយនឹងក្លឹប Corinthians កាលពីឆ្នាំ២០២៤បន្ទាប់ពីបានចំណាយពេលប្រមាណជា១៨ខែជាមួយនឹងក្លឹបនៅអេស្បាញ AT Madrid.
បច្ចុប្បន្នកីឡាករបានបញ្ជាក់អំពីបំណងចង់ចាកចេញពីប្រេស៊ីលជាមួយនឹងចំណាប់ងារម្មណ៍ជាច្រើនពីសំណាក់ក្លឹបនៅអឺរ៉ុបហើយក៏មានក្លឹបមួយចំនួននៅអារ៉ាប់ចង់បានកុងត្រារបស់ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី
