យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានប្រកាសជាផ្លូវការហើយទិញ បានកីឡាករខ្សែការពារឆ្នើមតម្លៃខ្លួន ខ្ពស់ម្នាក់ពីលីគកំពូលបារាំង។
កីឡាករ Jeremy Jacquet បានឈានទៅដល់ការ ព្រមព្រៀង ផ្ទេរចេញពីក្លឹប Rennes ទៅចូលរួមក្លឹប ហង្សក្រហម Liverpool ក្នុងតម្លៃខ្លួន ប្រមាណជា៦០លានផោន ទោះបីជាខ្លួនមានវ័យ ទើបតែ២០ឆ្នាំប៉ុណ្ណោះក្តី ។
កន្លងមកកីឡាករ ដែលលេងឲ្យឈុតបារាំង ក្រោយអាយុ២១ឆ្នាំរូបនេះបានបង្ហាញខ្លួនឲ្យឈុតធំរបស់ក្លឹប Rennes បាន១៨ដង ក្នុងរដូវកាលនេះនិងសរុប៣១ដង គិតចាប់តាំងតែពីខែមករាឆ្នាំ២០២៤ ពេលបង្ហាញខ្លួនដំបូង និងធ្លាប់លេងខ្ចីជើង ឲ្យឈុតធំរបស់ក្លឹប Clermont Foot មួយរយៈផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
