កីឡា

ប្រធានប្រតិបត្តិរបស់ Newcastle មិនបានដឹងព័ត៌មាន ថា ភ្នាក់ងាររបស់ Tonali បានទាក់ទងចរចាជាមួយនឹង Arsenal

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានប្រតិបត្តិរបស់ក្លឹប Newcastle លោក David Hopkinson បានសារភាពថា លោកមិនបានដឹងទេ អំពីព័ត៌មានថា ក្លឹបកាំភ្លើងធំ Arsenal បានព្យាយាមទាក់ទង ជាមួយនឹងភ្នាក់ងារកីឡាករ Sandro Tonali នោះ។

របាយការណ៍នៅចុងម៉ោង នៃទីផ្សារដោះដូរកីឡាករ ត្រូវបានតាមដានមើល ដោយអ្នកគាំទ្រជាច្រើនរបស់ក្លឹប Arsenal ខណៈដែលភ្នាក់ងាររបស់ Tonali នៅតែបន្តចរចានៅឡើយជាមួយ នឹងក្រុមការងារតំណាងរបស់ Arsenal។

នៅពេលដែលត្រូវបានសួរដោយអ្នកកាសែតថា វាជារឿងពិតឬអត់លោក Hopkinson បាននិយាយថា ៖ ខ្ញុំអត់បានដឹងអ្វីទាំងអស់អំពីបញ្ហានេះ។គ្រូបង្វឹកលោក​ Eddie ក៏អត់បានដឹងរឿងអ្វីដែរ ។ យ៉ាងណាក្តីកីឡាកររូបនេះ គឺជាតារាឆ្នើមរបស់ក្លឹបហើយគាត់ គួរតែបានដឹងហើយដែរថា គាត់កំពុងជាប់កុងត្រាជាមួយនឹងយើង។

យ៉ាងណាក្តីភ្នាក់ងារ របស់កីឡាករ Tonali លោក Beppe Riso បានធ្វើការអះអាងជា សាធារណៈហើយដែរ លោកមិនដែលធ្វើការចរចាណាមួយជាមួយនឹង Arsenal នោះទេ ។ កន្លងមកយើងដឹងហើយថា Newcastle តែងតែបដិសេធមិនអនុញ្ញាតិឲ្យ Tonali ចាកចេញឡើយនៅខែមករានេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top