កីឡា

Hazard ចង់ឲ្យ Fabregas ថ្ងៃណាមួយធ្វើជាគ្រូបង្វឹកនៅក្លឹបតោខៀវ Chelsea

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាលោក Eden Hazard បានផ្តល់យោបល់ឲ្យទៅអតីតមិត្តរួមក្លឹបលោក Cesc Fabregasដើម្បីអាចក្លាយគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea នាថ្ងៃណាមួយ។

លោក Hazard បាននិយាយថា Fabregas គឺជាកីឡាករល្អបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបដូច្នេះគួរគាត់អាចបន្តប្រវត្តិសាស្ត្ររបស់ខ្លួនបន្តទៀតជាមួយនឹងក្លឹបនៅពេលខាងមុខ។

គួរឲ្យដឹងដែរថាម្ចាស់ពានរង្វាន់ពិភពលោកជម្រើសជាតិអេស្បាញលោក Fabregas បច្ចុប្បន្នក៏កំពុងបំពេញការងារជាគ្រូបង្វឹករបស់ក្លឹបនៅលីគកំពូលអ៊ីតាលី Como ផងដែរ។

ខណៈដែល Chelsea បច្ចុប្បន្នកំពុងបង្វឹកដោយលោក Liam Roseniorជាគ្រូបង្វឹកជំនួសឲ្យលោក Enzo Maresca ដែលទើបចាកចេញដូច្នេះនាពេលណាមួយតំណែងនេះនឹងអាចទំនេរម្តងទៀតសម្រាប់ឳកាសឲ្យលោក Fabregas ជាមិនខាន៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top