អតីតកីឡាករ ខ្សែការពារឆ្នើម របស់ក្លឹប Real Madrid កីឡាករ Sergio Ramos ត្រូវបានគេរាយការណ៍ថា បានដាក់សំណើរក្នុង ការចរចាយកកុងត្រា ជាមួយនឹងក្លឹបបារាំង Marseille និងទទួលបានឳកាសលេងបាល់ទាត់អាជីពបន្តនៅទីនោះ។
កីឡាករខ្សែការពារអេស្បាញរូបនេះ បានចាកចេញពីក្លឹបនៅលីគកំពូលមិកស៊ិកូ កាលពីពេលថ្មីនេះបន្ទាប់ពីបានចំណាយពេល ជាមួយគ្នាអស់រយៈពេល១២ខែ ហើយបច្ចុប្បន្នកំពុងស្វែងរកក្លឹបថ្មី ដើម្បីលេងបាល់ទាត់បន្តទៀត។
កន្លងមកកាលពីឆ្នាំ២០២៥ កីឡាកររូបនេះ បានបង្ហាញខ្លួនចំនួន៣៥លើក និងបានថែមទាំងអាចរកគ្រាប់បាល់ បានទៅដល់៧គ្រាប់ផងដែរ ។ កីឡាករផ្ទាល់រំពឹងទុកថាគាត់នៅតែអាចមានសមត្ថភាព លេងបាល់ទាត់នៅអឺរ៉ុបបានម្តងទៀត នៅពេលខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី
