កីឡា

Ronaldo មិនមានឈ្មោះ ក្នុងបញ្ជី១១នាក់ ប្រកួតរបស់ Al Nassr សាជាថ្មីម្តងទៀត

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Cristiano Ronaldo គឺមិនមានឈ្មោះទៀត ហើយនៅក្នុងបញ្ជីកីឡាករដែលត្រូវប្រកួតឲ្យ Al Nassr ប៉ះនឹងក្រុម Al Ittihad នៅយប់ថ្ងៃសុក្រយប់មិញនេះ។

ប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញថា ទំនាក់ទំនងរវាងកីឡាករវ័យចាស់ របស់ប៉ទុយហ្គាល់រូបនេះ មិនសូវជាមានភាពល្អប្រសើរឡើយ ជាមួយនឹងក្លឹបនៅលីគកំពូលរបស់អារ៉ាប់មួយហើយមានទាំងព័ត៌មានលេច ឬអំពីការចាកចេញរបស់គាត់ទៀតផង។

គួរឲ្យដឹងដែរថាកីឡាកររវ័យ៤១ឆ្នាំរូបនេះ ក៏មិនបានមានឈ្មោះនៅក្នុងការប្រកួតដ៏សំខាន់មួយទៀត កាលពីដើមសប្តាហ៍កន្លងមកដែរប៉ះនឹងក្រុម Al Riyadh ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top