កីឡា

ទិវារត់ដើម្បីក្តីស្រឡាញ់ ថ្ងៃទី១៤ និងរត់ដើម្បីទេសចរណ៍ ខេត្តកណ្តាល មានមានអ្នក ចុះឈ្មោះចំនួន ២៦៥០ នាក់

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ មានអ្នកចុះឈ្មោះចំនួន ២៦៥០ នាក់ហើយចូលរួមកម្មវិធីរត់អបអរសាទរ ទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ និងរត់ដើម្បីទេសចរណ៍ ខេត្តកណ្តាល ព្រឹត្តិការណ៍ធ្វើឡើង ក្រោមសហការ រវាងសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត ជាមួយរដ្ឋបាលខេត្តកណ្តាល ដែលប្រព្រឹត្តិទៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសួនច្បារមាត់ទន្លេ ។

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡា បានប្រាប់ឲ្យថា គិតមកដល់ពេលនេះ មានអ្នកចុះឈ្មោះចំនួន ២៦៥០ នាក់ ក្នុងនោះរត់ចម្ងាយ ៣ គីឡូម៉ែត្រចំនួន ១០៥០ នាក់ និងរត់ចម្ងាយ ៥ គីឡូម៉ែត្រចំនួន ១៦០០ នាក់ ។ ព្រឹត្តិការណ៍រត់នេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់សម្រាប់មនុស្សជាតិ និងផ្សព្វផ្សាយវិស័យ ទេសចរណ៍ខេត្តកណ្តាល ។

ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និង កីឡា បន្តថា គណៈកម្មការចុះឈ្មោះ នៅតែទទួលយកការ ចុះឈ្មោះដដែល ដូច្នេះបងប្អូននៅតាមបណ្តាក្រុង ស្រុកទំាងអស់ អាចចុះឈ្មោះចូលរួមព្រឹត្តិការណ៍រត់ ដើម្បីខេត្តកណ្តាលយើង ។ ការចូលរួមរបស់បងប្អូន ជាសកម្មភាពមួយជួយផ្សព្វផ្សាយ សេចក្តីស្រឡាញ់សម្រាប់មនុស្សជាតិ និងផ្សព្វផ្សាយវិស័យទេសចរណ៍ ខេត្តកណ្តាលដល់ពិភពលោក៕
ដោយ៖លី ភីលីព

Most Popular

To Top