ភ្នំពេញ ៖ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច ក្លឹបការ៉ាតេ-ដូ ហនុមាន និងក្រសួងមហាផ្ទៃ ជាក្រុមដែលមាន ឈ្នះ មេដាយមាស ច្រើនជាងគេក្នុងចំណោមសមាគម និងក្លិបកីឡាការ៉ាតេ-ដូទំាង ៣៤ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា ការ៉ាតេ-ដូជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ ២០២៥ រៀបចំឡើង ដោយសហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជា ក្រោមការប្រើប្រាស់ ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ នៅសាលក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ក្រសួងការពារជាតិ ដណ្តើមបានមេដាយមាសចំនួន ១៦ គ្រឿង មេដាយប្រាក់ ៦ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង
ក្រសួងសេដ្ឋកិច្ច ដណ្តើមបានមេដាយមាសចំនួន ១០ គ្រឿង មេដាយប្រាក់ ៧ គ្រឿង និងមេដាយសំរិទ្ធ ១៧ គ្រឿង
ក្លឹបការ៉ាតេ-ដូ ហនុមាន ដណ្តើមបានមេដាយមាសចំនួន ៧ គ្រឿង មេដាយប្រាក់ ៩ គ្រឿង និងមេដាយសំរិទ្ធ ១៥ គ្រឿង និងក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសចំនួន ៦ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៦ គ្រឿង។
ការប្រកួតកីឡា ការ៉ាតេជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២៥នេះ សហព័ន្ធ មានបណ្តាសាលាគុន សមាគម ក្លឹប ចំនួន ២៧ ចូលរួម និងកីឡាករចំនួន ១៧៦នាក់ កីឡាការិនីចំនួន ១៥៨នាក់ គ្រូបង្វឹកចំនួន ៥៩នាក់ ប្រតិភូដឹកនាំ ៣១នាក់ មន្ត្រីផ្លូវការចំនួន ២៤នាក់ អាជ្ញាកណ្តាល ចៅក្រម ចំនួន ១៥នាក់ សរុបចំនួន ៤៦៣នាក់ ។ កាលពីជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ មានចំនួនតែ ៣៥២នាក់ប៉ុណ្ណោះ ការចូលរួមជ្រើសរើសជើងឯក ឆ្នាំ២០២៥នេះ មានការកើនឡើងចំនួន ១១១នាក់ ។

ប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២៥ នាពេលនេះ ដែលជាការផ្តល់នូវកម្លាំងចិត្ត ដល់ការប្រកួត នាពេលនេះ ដើម្បីឲ្យប្រព្រឹត្តទៅដោយរលូន និង ទទួលបាន ជោគជ័យ។ ពិសេសជាងនេះទៅទៀត ព្រឹត្តិការណ៍ នៃការប្រកួតនេះផងដែរ ក៏ជាការត្រៀមលក្ខណៈការប្រកួតកីឡា ការ៉ាតេជ្រើសរើសជើងឯកការ៉ាតេ អាស៊ីអាគ្នេយ៍ នៅប្រទេសវៀតណាម នាខែកក្កដា ឆ្នាំ២០២៦ ជើងឯកការ៉ាតេ អាស៊ី នៅប្រទេសឥណ្ឌូនេស៊ី នាខែមិថុនា ឆ្នាំ២០២៦ និងអេសស៊ានហ្គេម នាខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន នាពេល ខាងមុខ ដើម្បីដណ្តើមយក មេដាយ ជូនជាតិ៕








