The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែការពារអង់គ្លេស Harry Maguire ទំនងចុះកុងត្រាថ្មី ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ក្រោមការដឹកនាំ បណ្តោះអាសន្ន របស់លោក Michael Carrick។
មកដល់ពេលបច្ចុប្បន្នកីឡាករ ខ្សែការពារ របស់ក្លឹបរូបនេះនឹងផុត សុពលភាពកុងត្រា ជាមួយនឹងក្លឹបនៅរដូវក្តៅខាងមុខនេះ ហើយហើយបានបង្ហាញ ទំរង់លេងដ៏ល្អ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។
កីឡាករវ័យ៣២ឆ្នាំនេះ បានទទួលឳកាសវិលត្រឡប់ មកប្រជែងតំណែងក្នងតំបន់ការពារឡើងវិញ ក្រោយពេលដែលកីឡាករ Matthijs de Ligt ទទួលរងរបួស៕
ប្រែសម្រួល៖ស៊ុនលី
