កីឡា

Man UTD យកបានត្រឹមតែ១ពិន្ទុ ពីទឹកដី West Ham យប់មិញ

ការប្រកួតក្នុងលីគកំពូលអង់គ្លេស សប្តាហ៍ទី២៥ រវាងក្រុមម្ចាស់ផ្ទះ West Ham ជាមួយនឹងក្រុមភ្ញៀវ បានធ្វើឡើង កាលពីយប់មិញដោយក្រុមទាំងពីរ បានត្រឹមចែកគ្នា១ពិន្ទុម្នាក់ ។

ម្ចាស់ផ្ទះធ្វើការវាយលុក រហូតសម្រេចបានគ្រាប់បាល់មុន តែនៅដើមតង់ទី២នាទីទី៥០ដោយកីឡាករ Soucek ខណៈក្រុមម្ចាស់ផ្ទះមិនអាចធ្វើអ្វីបានទេ រហូទដល់ចុងម៉ោងនាទីទី៩០បូក៦ ទៅហើយទើបអាចតាមពីក្រោយមកវិញបាន។

គ្រាប់បាល់របស់កីឡាករ ខ្សែប្រយុទ្ធ Sesko បានត្រឹមធ្វើឲ្យ Man UTD តាមយកស្មើ West Ham ក្នុងលទ្ធផល១ ទល់នឹង១និងត្រូវចែកគ្នា១ពិន្ទុម្នាក់ត្រឡប់ទៅផ្ទះវិញរៀងខ្លួន ។

១ពិន្ទុម្នាក់សប្តាហ៍នេះធ្វើឲ្យ Man UTD បន្តឈរនៅលេខរៀងទី៤បណ្តោះអាសន្នមាន៤៥ពិន្ទុខណៈដែល West Hamមាន២៤ពិន្ទុប៉ុណ្ណោះឈរនៅលេខរៀងទី១៨បាតតារាងនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top