យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបមាន់ខ្នាយមាស Spurs បានបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងអតីតគ្រូបង្វឹកលោក Mauricio Pochettino ឡើងវិញក្រោយការ បណ្តេញលោក Thomas Frank ម្សិលមិញនេះ។
បច្ចុប្បន្នក្លឹបបានធ្លាក់ទៅដល់ស្ទើរបាតតារាង លីគកំពូលអង់គ្លេសលេខរៀងទី១៦ និងមានត្រឹមតែ៥ពិន្ទុប៉ុណ្ណោះពីតំបន់ដែលត្រូវគេកាត់ចោល។
យ៉ាងណាក្តីក្លឹបអាចនឹងត្រូវរងចាំ រហូតដល់ពេលដែលប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ត្រូវបានបញ្ចប់ជាមុនសិន ដើម្បីរៀបចំការងារនេះខណៈដែលលោក Pochettino កំពុងដឹកនាំក្រុមជម្រើសជាតិអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី
