កីឡា

អតីតកីឡាករបាល់ទាត់ល្បី David Beckham លក់ អាផាតមិនជាន់លើនៅ Miami ក្នុងតម្លៃ ២៤,៦ លានដុល្លារ

Miami ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតកីឡាករបាល់ទាត់ល្បីឈ្មោះ David Beckham បានលក់អាផាតមិនជាន់លើដីដ៏ប្រណីត របស់លោកនៅ Miami ក្នុងតម្លៃ ២៤,៦ លានដុល្លារអាមេរិក ដោយទទួលបានប្រាក់ចំណេញយ៉ាងច្រើន ៦ ឆ្នាំបន្ទាប់ពីទិញអចលនទ្រព្យនេះ។

យោងតាមកាសែត South Florida Business Journal បាននិយាយថា ក្រុមហ៊ុនមួយ ដែលដឹកនាំដោយសហម្ចាស់ក្លឹប Inter Miami CF គឺ Beckham Brand Limited បានលក់អាផាតមិន នៅសារមន្ទីរ One Thousand Museum ចេញ។ ការលក់នេះតំណាង ឲ្យផលចំណេញ ៤,៨ លានដុល្លារលើការវិនិយោគ សម្រាប់លោក Beckham ដែលបានទិញ អង្គភាពទំហំ ៩.២០០ ហ្វីតការ៉េក្នុងតម្លៃ ១៩,៨ លានដុល្លារក្នុងឆ្នាំ ២០២០។

អាផាតមិនជាន់លើដីនេះ មានទីតាំងនៅជាន់ទី ៥៩ មានបន្ទប់គេងចំនួន៥ បន្ទប់ទឹកចំនួន ៦ និងយ៉រធំទូលាយ ដែលមានទេសភាពបែប Panoramic។ អគារខ្ពស់ ៦២ ជាន់នៅលើមហាវិថី Biscayne Boulevard បានបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៩ គឺជាអគារខ្ពស់កប់ពពកមួយ ក្នុងចំណោមអគារខ្ពស់កប់ពពកពីរ នៅអាមេរិកដែលរចនាដោយលោកស្រី Zaha Hadid បានទទួលមរណភាព។

នេះបើយោងតាមការ ចុះផ្សាយរបស់ New York Post បាននិយាយថា លោកស្រី Hadid ជាស្ត្រីដំបូងគេឈ្នះពាន រង្វាន់ស្ថាបត្យកម្ម Pritzker ដ៏មានកិត្យានុភាព បានទទួលមរណភាព ដោយសារគាំងបេះដូងកាលពី ១០ ឆ្នាំមុន ក្នុងអាយុ ៦៥ ឆ្នាំ។ ត្រូវបានគេស្គាល់ទូទាំង ពិភពលោកសម្រាប់ការរចនា បែបអនាគតរបស់នាង ដែលកំណត់ដោយខ្សែកោងរាវ គម្រោងលំនៅដ្ឋានតែមួយគត់ របស់នាងនៅអាមេរិកគឺ 520 West 28th Street របស់ Manhattan។

ទោះបីជាបានលក់ចេញ នូវអគារ Penthouse ក៏ដោយ ក៏លោក David និងអ្នកនាង Victoria Beckham ទំនងជាមិនកាត់ផ្តាច់ ទំនាក់ទំនងជាមួយទីក្រុងនេះទេ ។ គូស្នេហ៍នេះនៅតែបន្តមានវិមានមាត់ទឹកតម្លៃ ៧២,២៥ លានដុល្លារនៅ Miami Beach ៕

Most Popular

To Top