កីឡា

លោក អ៊ុក ចន្ថា ៖ ការខិតខំប្រឹងប្រែងបង្កើតក្រុម ដើម្បីចូលរួមប្រកួតជើងឯក នាពេលនេះ ជាកាយវិការ និងការចូលរួម ដោយស្មោះក្នុងការកសាង និងអភិវឌ្ឍវិស័យ កីឡា នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងបង្កើត ក្រុមដើម្បីចូលរួមប្រកួតជើងឯក នាពេលនេះ ជាកាយវិការ និងការចូលរួមដោយស្មោះក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានចែងថា “មនុស្សម្នាក់ ត្រូវចេះលេងកីឡាមួយ ប្រភេទប្រចាំជីវិត ព្រមទំាងបានជំរុញ ដល់កុមារា-កុមារីឲ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយ នូវអំពើឧបាយមុខ ដែលមាននៅក្នុងសង្គម និងមួយវិញទៀត ។

លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ តំណាងលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានលើកឡើងបិទការប្រកួតកីឡា សិស្សបឋមសិក្សា ជើងឯករាជធានីភ្នំពេញឆ្នាំសិក្សា ២០២៥-២០២៦ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីលានបាល់បោះក្នុងវិទ្យាល័យ ឥន្រ្ទទេវី ការប្រកួតនេះរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ។

លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានបន្តថា ការហាត់ និងលេងកីឡា ជាកត្តាចាំបាចដែលនាំមកនូវ ការស្គាល់ យល់ គ្នា និងស្រលាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើអោយសង្គមជាតិយើង មានការឯកភាព និងសាមគ្គីភាព ដ៏រឹងមាំក្នុងការ កសាង និងការពារជាតិយើង ចាប់ពីកុមាភាពតទៅ។ ហើយដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡា ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលកំពុងឈានឆ្ពោះទៅរកកម្រិតមួយ ឱ្យស្របនិងការវិវត្តន៍និងរីកចម្រើនរបស់ប្រទេស ជាតិ ។ ទន្ទឹមគ្នានេះដែរ កម្ពុជាកំពុងត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នា ពេលខាងមុខ ។

តាមរបាយការណ៍របស់គណ:កម្មការរៀបចំការប្រកួត ក្រុមដែលបានចូលរួមនាពេលនេះ បានខិតខំទៅ តាមសមត្ថភាពដែលខ្លួនបានហ្វឹកហាត់ ហើយបានយកចិត្តទុកដាក់គោរព បទបញ្ជាបច្ចេកទេស នៃប្រភេទកីឡា និមួយៗ ក្នុងការដណ្តើមយកជ័យលាភីនាពេលនេះ ដើម្បីសម្រេចផែនការ របស់ខ្លួនដែលបានកំណត់មក និងការសង្គ្រោះ ដែលបានខិតខំអស់ទាំងកំលាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចរបស់ឲ្យទទួលបានលទ្ធផលនាពេល នេះ។
លោក អ៊ុក ចន្ថា បានបន្ថែមថា ជាមួយគ្នានេះដែរ ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពការងារឆ្លើយតបតាមបរិបទរីកចម្រើនរបស់សង្គមជាតិ យើង ត្រូវបង្កើនសកម្មភាព ឲ្យបានខ្លាំងក្លាបន្ថែមទៀតដើម្បីពិនិត្យនិងកែលម្អលើគ្រប់ទិដ្ឋភាពពិសេសការងារ ដឹកនាំ គ្រប់គ្រងតាមវិស័យ ដោយផ្សារភ្ជាប់ជាមួយ ភាពយុត្តិធម៌ និង សមធម៌ខាងស្មារតី ក្នុងគោលបំណងលើក កម្ពស់ប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយកែទម្រង់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។ ដោយផ្អែកលើការអភិវឌ្ឍន៍នេះ មន្ទីរអប់រំបាននិងកំពុងដំណើរការតាមផែនការយុទ្ធសាស្ត្រ កំណែរទម្រងរបស់ ក្រសួងអប់រំយុវជននិងកីឡា ដោយលែកការងារអប់រំកាយនិងកីឡា បាននិងកំពុងជំរុញគ្រឹះស្ថានសាធារណៈ ឯកជនឲ្យអនុវត្តកាលវិភាគ ដោយកែសម្រួលមេរៀនឲ្យស្របទៅនិងស្តងដាសាលាគំរូ ក្នុងតំបន់ ក៏ដូចជាពិភព លោកផងដែរ ។

ឆ្លៀតឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមមន្ទីរអប់រំយុវជន និងកីឡាធានីភ្នំពេញ ខ្ញុំសូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ មេត្តាចូលរួមអនុវត្តវិធានការ ការពារ ជំងឺឆ្លងផ្សេងៗ យើងទាំងអស់គ្នា មិនត្រូវធ្វេសប្រហែស នូវការអនុវត្តវិធានការទាំងបីនេះដែរ គឺយើងត្រូវលាងសម្អាតដៃ ពាក់ម៉ាស និងរក្សាគំលាត គ្រប់ពេលវេលា ឲ្យបានខ្ជាប់ខ្ជួន នៅពេលដែលយើងមានបញ្ហាសុខភាព វាអាចឆ្លងទៅអ្នកដ៏ទៃបាន៕

Most Popular

To Top