កីឡា

Spurs ដាក់ផែនការចង់បាន Rudiger មកជំនួសប្រធានក្រុម Romero

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Spurs កំពុងត្រៀមខ្លួនធ្វើការ ដើម្បីអាចចរចាផ្ទេរយកកីឡាករ ខ្សែការពារធំម្នាក់មកពីអេស្បាញ។

កីឡាករ Antonio Rudiger បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Real Madrid ហើយទោះបីជាមានវ័យ៣២ឆ្នាំទៅហើយប៉ុន្តែគាត់នៅតែជាគោលដៅរបស់ក្លឹបធំៗមួយចំនួននៅឡើយហើយជាពិសេសបច្ចុប្បន្ននេះគឺ Spurs តែម្តង។

គួរឲ្យដឹងដែរថា Rudiger នឹងផុតកុងត្រាជាមួយនឹង Real Madrid នៅរដូវក្តៅក្នុងឆ្នាំ២០២៦ពោលគឺចំពេលដែលប្រធានក្រុមរបស់ Spurs កីឡាករខ្សែការពារ Romero ក៏នឹងឈានទៅដល់ពេលវេលាចាកចេញដូចគ្នាដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top