កីឡា

Liverpool និង Chelsea កំពុងប្រជែងគ្នាខ្លាំងលើកីឡាករតម្លៃ ៥០លានផោនម្នាក់មកពីក្លឹប Nottingham Forest

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ Murillo កំពុងត្រៀមខ្លួនក្នុងការចាកចេញពីក្លឹប Nottingham Forest ហើយនៅរដូវក្តៅខាងមុខនេះ។

គេសង្កេតឃើញថា ក្រោយដំណឹងនេះមានក្លឹបជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងកីឡាករ ខ្សែការពារប្រេស៊ីលរូបនេះយ៉ាងខ្លាំង។

ប្រភពដដែលបានបញ្ជាក់ថា កីឡាករ២៣ឆ្នាំនេះ បានកំពុងធ្វើការពិចារណា យ៉ាងម៉ត់ចត់ដើម្បីអាចជ្រើសយក ទៅគោលថ្មីនៅពេលខាងមុខ ខណៈដែលតម្លៃខ្លួនរបស់កីឡាករបច្ចុប្បន្នមានប្រមាណជា៥០លានផោន។

បច្ចុប្បន្នគេជឿជាក់ថា ក្រៅតែពីក្លឹបតោខៀវ Chelsea ដែលបានបង្ហាញបំណងចរចា ជាមួយនឹងកីឡាករហើយនោះក៏មានទាំងក្លឹបហង្សក្រហម Liverpool​ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top