កីឡា

ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាន នគរបាលជាតិ និងក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ច្រើនជាងគេ ក្នងការប្រកួតកីឡាតេក្វាន់ដូWT ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥

ភ្នំពេញ៖ ក្រុមកីឡាកីឡាតេក្វាន់ដូWT ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ជាក្រុមជើងខ្លាំងដែលឈ្នះមេដាយមាសច្រើនជាងគេក្នុងចំណោមសមាគម និងក្លិកីឡាតេក្វាន់ដូWT ទំាំង ៣៤ ចូលរួមការ ប្រកួតកីឡាតេក្វាន់ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលតេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកា គាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូនារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥” នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមពីសំណាក់ លោក ជ្រិន សុធា អគ្គលេខាធិការ លោក ម៉ៅ ស្រេង លោក យិន ភិរៈ អនុប្រធា ខេមរសហព័ន្ធកីឡាតេក្វាន់ដូ លោកបណ្ឌិត អ៊ុក ឌីម៉ង់ អគ្គនាយករងតំណាង លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានគ្រប់គ្រងព្រឹត្តិការណ៍ និងស្ថិតិកីឡានិងលោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ក្រសួងមហាផ្ទៃឈ្នះមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងសំរិទ្ធ ២ គ្រឿង ក្រសួងការពារជាតិឈ្នះ មេដាយមាស ៥ គ្រឿង មេដាយប្រាក់ ២ និងមេដាយសំរិទ្ធ ២ គ្រឿង អគ្គស្នងការដ្ឋាននគរបាលជាតិ ឈ្នះមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង និងក្លិបកីឡាតេក្វាន់ដូ MBS ឈ្នះមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងសំរិទ្ធ ២ គ្រឿង និងក្លិបកីឡាតេក្វាន់ដូ I-CAM ឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងសំរិទ្ធ ២ គ្រឿង។
ចំណែកក្លិបកីឡាតេក្វាន់ដូហូសាណា ឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងសំរិទ្ធ ១ គ្រឿង ក្លិបកីឡាតេក្វាន់ដូសិរិ ឈ្នះមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ ក្លិបកីឡាតេក្វាន់ដូ ABC ប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ) ឈ្នះមេដាយមាស ១ គ្រឿង និងសំរិទ្ធ ២ គ្រឿង ក្លិបកីឡាតេក្វាន់ដូ Hero វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងខេត្តបាត់ដំបង ឈ្នះមេដាយមាស ១ គ្រឿងដូចគ្នា ។

ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ត្រូវបានរៀបចំឡើង ដោយមានការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈថវិកាគាំទ្រជួយពន្លឿន ដល់ការអភិវឌ្ឍរបស់ខេមរសហព័ន្ធ តេក្វាន់ដូ ប្រចាំឆ្នាំ២០២៥ ជាឱកាសសម្រាប់កីឡាករ កីឡាការិនីទាំងអស់ បញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួនដណ្តើមជ័យលាភី ក្នុងគោលដៅវាស់ស្ទង់សមត្ថភាពដើម្បីបន្តពង្រឹងការហ្វឹកហាត់ជាប្រចាំ ឆ្ពោះទៅការប្រកួតកីឡាអាស៊ីហ្គេមលើកទី២០ នៅប្រទេសជប៉ុន, កីឡាស៊ីហ្គេមលើកទី៣៤ នៅប្រទេសម៉ាឡេស៊ី និងកីឡាសាកលវិទ្យាល័យអាស៊ាន រួមទាំងកីឡាយុវជនអាស៊ី ដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ។

ការប្រកួតនេះ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលហ្វឹកហាត់ តេក្វាន់ដូប៊ូយ៉ុង-ខ្មែរនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមប្រកួតពីកីឡាករ កីឡាការិនី មកពីក្លឹបសរុបចំនួន ៣៤ក្លឹប ស្មើនឹង ២១៤នាក់(គ្រូបង្វឹក ៥២នាក់ កីឡាករ ៩៦នាក់ និងកីឡាការិនី ៦៦នាក់) ក្នុងនោះមាន ក្លឹបនៅរាជធានីភ្នំពេញ ចំនួន ៣៤ក្លឹប ក្លឹបក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងការពារជាតិ ខេត្តកណ្តាល ២ក្លឹប ខេត្តបាត់ដំបង ៧ក្លឹប ខេត្តបន្ទាយមានជ័យ ១ក្លឹប និងធ្វើការប្រកួតលើវិញ្ញាសាសរុបចំនួន ២១ វិញ្ញាសា៕

Most Popular

To Top