ខេត្តកណ្តាល ៖ រកឃើញម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធលើកប្រភេទកីឡាអត្តពលកម្មក្នុងការប្រកួត កីឡាសិស្ស បឋមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្តនៅ តាមទីលានបាល់ទាត់ខេត្ត វិទ្យាល័យជាច្រើននៅក្រុងតាខ្មៅ ដើម្បីចម្រាញ់ រកកីឡាករ-កីឡាការិនី វ័យក្មេងឆ្នើម ដែលរៀបចំដោយ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

កីឡាអត្តពលកម្ម វិញ្ញាសា រត់ចម្ងាយ១០០០ម៉ែត្រកុមារា ៖ម្ចាស់មេដាយមាស បានទៅលើកីឡាករ សុខ មេត្តា ស្រុកកៀនស្វាយ ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាករ អាំង ទិត្យា ស្រុកពញាឮ និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាករ ភាព វឌ្ឍនា ក្រុងសំពៅពូន ។វិញ្ញាសារត់ចម្ងាយ ១០០០ ម៉ែត្រកុមារី៖ម្ចាស់មេដាយមាស បានទៅលើកីឡាការិនី ចន្ធី សុធាវី ស្រុកពញាឮ ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាការិនី ហ៊ីម ស្រីនិត ស្រុកកណ្តាលស្ទឹង និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាការិនី ហេង រិទ្ធីយ៉ា ស្រុកអង្គស្នួល ។

ចំណែក វិញ្ញាសារត់ល្បឿន ៦០ ម៉ែត្រ កុមារា៖ម្ចាស់មេដាយមាស បានទៅលើកីឡាករ រ៉ូ រស្មី ស្រុកកៀនស្វាយ ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាករ ធា សុវណ្ណារាជ្យ ស្រុកកណ្តាលស្ទឹង និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាករ សុខា រ៉ានុត ក្រុងសំពៅពូន។ វិញ្ញាសារត់ល្បឿន ៦០ ម៉ែត្រ កុមារី៖ម្ចាស់មេដាយមាស បានទៅលើកីឡាការិនី ផន ស្រីដែត ក្រុងសំពៅពូន ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាការិនី ប្រាក់ ស៊ីណា ស្រុកពញាឮ និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាការិនី ឡៃ សុផានីតា ស្រុកកណ្តាលស្ទឹង។

រីឯវិញ្ញាសា រត់បណ្តាក់ចំរុះ ៥០ ម៉ែត្រ X ៤ ៖ម្ចាស់មេដាយមាស បានទៅលើក្រុមកីឡាករ-កីឡាការិនី ស្រុកពញាឮ
ម្ចាស់មេដាយប្រាក់ បានទៅលើក្រុមកីឡាករ-កីឡាការិនី ស្រុកកណ្តាលស្ទឹង និងម្ចាស់មេដាយសំរិទ្ធ បានទៅលើក្រុមកីឡាករ-កីឡាការិនី ក្រុងសំពៅពូន។

សម្រាប់កីឡាបាល់ទាត់មាន ១៣ ក្រុម ៖ក្រុមបាល់ទាត់កុមារាចំនួន ៩ ក្រុម និងក្រុមបាល់ទាត់កុមារីចំនួន ៤ ក្រុម កីឡាបាល់ទះមាន ៨ ក្រុម៖ក្រុមបាល់បោះកុមារាចំនួន ៤ ក្រុម ក្រុមបាល់បោះកុមារីចំនួន ៤ ក្រុម កីឡាបាល់ទះមាន ៨ ក្រុមក្រុមបាល់ទះកុមារាចំនួន ៥ ក្រុម ក្រុមបាល់ទះកុមារីចំនួន ៣ ក្រុម ប៉េតង់មាន ៩ក្រុម៖ក្រុមប៉េតង់កុមារាចំនួន ៥ ក្រុម ក្រុមប៉េតង់កុមារីចំនួន ៤ ក្រុម និងកីឡាអត្តពលកម្មមាន ៩ ក្រុមស្មើ ៩០ នាក់៕




