កីឡា

Man UTD សម្លឹងមើលឃើញកីឡាករម្នាក់ ដែលអាចមកជំនួស តំណែងរបស់ Fernandes បាន

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ ជាមួយនឹងកីឡាករឆ្នើមម្នាក់របស់ក្លឹប Nottingham Forestដើម្បីមកជំនួសតំណែង របស់កីឡាករ Bruno Fernandes។

កីឡាករ Morgan Gibbs បច្ចុប្បន្នកំពុង លេងឲ្យក្លឹប Nottingham Forestហើយអាចមានតម្លៃខ្លួន លើទីផ្សារប្រហែលជា៦០លានផោន។

គួរឲ្យដឹងដែរថា Fernandes បានបង្ហាញ ខ្លួនលេងឲ្យក្លឹប បិសាចក្រហម Man UTD តាំងតែពីឆ្នាំ២០២០ហើយបច្ចុប្បន្ន ប្រធានក្រុមវ័យ៣១ឆ្នាំរូបនេះ ទំនងជានឹងមិន អាចបន្តលេងឲ្យក្លឹបទៀត ឡើយខណៈដែលមានក្លឹប ជាច្រើនកំពុងចាប់អារម្មណ៍កុងត្រារបស់គាត់ដូចគ្នាដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top