កីឡា

ក្រុមក្រុងអរិយក្សត្រ ដឹកដៃក្រុមស្រុកស្អាង ឡើងវគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រកួតកីឡា សិស្សបឋមសិក្សា ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦

ខេត្តកណ្តាល ៖ ក្រុមបាល់ទាត់ក្រុងអរិយក្សត្រ ដឹកដៃក្រុមបាល់ទាត់ស្រុកស្អាង ឡើងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួត កីឡាសិស្ស បឋមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្តនៅ តាមទីលានបាល់ទាត់ខេត្ត វិទ្យាល័យជាច្រើននៅក្រុងតាខ្មៅ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងឆ្នើម រៀបចំការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

ការប្រកួតថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រុមបាល់ទាត់ក្រុងអរិយក្សត្រ បានយកឈ្នះលើក្រុមបាល់ទាត់ស្រុកអង្គស្នូល ក្នុងលទ្ធផល ៥ ទល់នឹង០ ចំណែកក្រុមបាល់ទាត់ស្រុកស្អាង ក៏បានយកឈ្នះលើក្រុមបាល់ទាត់ សាលាបញ្ញាវ័ន្តខ្មែរ ក្នុងលទ្ធផល ៣ ទល់នឹង០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នាដែរ ។ ដូច្នេះក្រុមបាល់ទាត់ ក្រុងអរិយក្សត្រប៉ះ ក្រុមបាល់ទាត់ស្រុកអង្គស្នូល ដណ្តើមយកម្ចាស់ជើងឯកប្រចាំឆ្នាំ២០២៦ ខណៈក្រុមបាល់ទាត់ស្រុកអង្គស្នូល និងក្រុមបាល់ទាត់ សាលាបញ្ញាវ័ន្តខ្មែរ ប្រជែងយកលេខ ៣ ។

សម្រាប់កីឡាបាល់ទាត់មាន ១៣ ក្រុម ៖ក្រុមបាល់ទាត់កុមារាចំនួន ៩ ក្រុម និងក្រុមបាល់ទាត់កុមារីចំនួន ៤ ក្រុម កីឡាបាល់ទះមាន ៨ ក្រុម៖ក្រុមបាល់បោះកុមារាចំនួន ៤ ក្រុម ក្រុមបាល់បោះកុមារីចំនួន ៤ ក្រុម កីឡាបាល់ទះមាន ៨ ក្រុមក្រុមបាល់ទះកុមារាចំនួន ៥ ក្រុម ក្រុមបាល់ទះកុមារីចំនួន ៣ ក្រុម ប៉េតង់មាន ៩ក្រុម៖ក្រុមប៉េតង់កុមារាចំនួន ៥ ក្រុម ក្រុមប៉េតង់កុមារីចំនួន ៤ ក្រុម និងកីឡាអត្តពលកម្មមាន ៩ ក្រុមស្មើ ៩០ នាក់៕

Most Popular

To Top