យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា អតីតតារាឆ្នើមរបស់ក្លឹបបិសាចក្រហមMan UTD កីឡាករ Jesse Lingard ត្រូវបានគេចេញផ្សាយថា កំពុងចរចាកុងត្រា ដ៏មានសក្តានុពលមួយ ដើម្បីវិលរកមិត្តរួមក្លឹបចាស់របស់ខ្លួន។
កីឡាករអង់គ្លេសវ័យ៣៣ឆ្នាំ រូបនេះជឿជាក់ថា នឹងអាចវិលត្រឡប់លេងជា មួយនឹងអតីតមិត្តរួមក្លឹប កាលពីនៅអង់គ្លេសជាមួយគ្នាគឺកីឡាករ Memphis Depay ។កីឡាកររូបនេះនឹងអាចវិលត្រឡប់ ជួបគ្នាសម្រាប់កុងត្រា ជាមួយនឹងក្លឹបនៅលីគកំពូលប្រេស៊ីឡ Corinthians ។
គួរឲ្យដឹងដែរថា Jesse Lingard ចុងក្រោយបាន សម្រេចចិត្តចាកចេញពីក្ឹលប FC Seoul និងមិនទាន់មានការ ចរចាណាមួយ ក្នុងការវិលត្រឡប់ រកអាជីពបាល់ទាត់វិញនៅឡើយទេ៕
ប្រែសម្រួល៖ស៊ុនលី
