ភ្នំពេញ៖ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរ កីឡាហាប់គីដូ តំណាងឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធ លោក ហេង សំណាង តំណាងលោក សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលហ្វឹកហាត់ជំនាញ់ក្បាច់គុនហាប់គីដូ នៅអាគារសូហ្វតិន្នីក្នុហពហុកីឡាដ្ឋានជាតិ ក៏មានការចូលរួមពីតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តំណាងសហព័ន្ធខ្មែរកីឡាហាប់គីដូ និងសិក្ខាកាមវឹកហាប់ សរុបចំនួន ៦៥រូប ស្រី ០៥រូប។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានប្រាប់ឲ្យដឹងថា សហព័ន្ធខ្មែរកីឡាហាប់គីដូ បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបើកវគ្គបណ្តុះបណ្តាល ហ្វឹកហាត់ជំនាញ់ក្បាច់គុន ហាប់គីដូ ដល់មន្ត្រីជំនាញ នៃនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យាភ្នំពេញដល់មន្ត្រីកជំនាញចំនួន ២៥ នាក់ដែលមាន ៣០ ថ្ងៃ ដោយធ្វើការហ្វឹកហាត់រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

លោកអគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានបន្តថា វគ្គហ្វឹកហាត់នេះ នឹងលើកម្ពស់ដល់សិក្ខាកាមនូវចំណេះដឹងផ្នែកក្បាច់គុណការពារខ្លួន និងសុខភាពមាំងមួន លើកកម្ពស់សមត្ថភាពបន្ថែមជូនមន្ត្រីនគរបាលជាតិគ្រប់ជាន់ថ្នាក់ ក្នុងការបំពេញភារកិច្ចបង្ក្រាបបទល្មើស និងចាប់ខ្លួនជនសង្ស័យឲ្យមានប្រសិទ្ធភាព ព្រមទាំងការពារខ្លួនពីការធ្វេសប្រហែស និងការប្រឆាំងតបរបស់ជនសង្ស័យប្រកបដោយសុវត្ថិភាពត្រឹមត្រូវ៕





ដោយ៖លី ភីលីព
