កីឡា

West Ham នឹងបង្ខំចិត្តលក់ Bowen ខណៈ Man UTD និង Spurs ជាអ្នកចាប់អារម្មណ៍

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបញញួរធំ West Ham បានបញ្ជាក់ជំហថានឹងប្រហែលជាត្រូវបង្ខំចិត្តក្នុងការលក់កីឡាករ Jarrod Bowen នៅរដូវក្តៅនេះ។

ការបង្ខំចិត្តធ្វើឡើងស្របពេលដែលក្លឹបមើលឃើញថា នឹងត្រូវមានចំណាយកាន់តែខ្លាំង ក្នុងគ្រាដែលក្រុមនឹងអាចធ្លាក់ចេញពីលីគកំពូលអង់គ្លេស ទៅលីគក្រោមនៅរដូវកាលក្រោយ។

គេជឿជាក់ថា ក្នុងនោះមានក្លឹបធំៗចំនួន២ ដែលកំពុងចាប់អារម្មណ៍ជាមួយ នឹងខ្សែប្រយុទ្ធស្លាបរូបនេះក្នុងនោះមានដូចជា Man UTD និង Spurs ជាដើមផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top