កីឡា

Bruno Fernandes ដាក់លក្ខណ្ឌ ដើម្បីអាចបន្តស្នាក់នៅ ជាមួយនឹង Man UTD

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានក្រុមបិសាចក្រហម Man UTD កីឡាករ Bruno Fernandes បានឈានមកដល់ផ្លូវបំបែកក្នុងការពិចារណា អំពីអនាគតរបស់ខ្លួនជាមួយ នឹងក្លឹបបិសាចក្រហម Man UTD។

កីឡាករប៉ទុយហ្គាល់រូបនេះ យ៉ាងណាក្តីត្រូវបានគេជឿជាក់ថា កំពុងពិភាក្សាក្នុងការបន្តស្នាក់នៅ ជាមួយនឹងក្លឹបជាមួយនឹងលក្ខខណ្ឌចរចាចំនួន២ ជាមួយនឹងក្លឹបមុនការសម្រេចចិត្តចុងក្រោយ។

ឈានមកដល់វ័យ៣២ឆ្នាំ ទៅហើយគេជឿជាក់ថា Bruno នឹងមិនអាចបន្តស្នាក់នៅជាមួយនឹង Old Trafford បានយូរទៀតទេ។

រដូវកាលនេះទំរង់លេងល្អជាង មុនបន្តិចទាំងក្លឹបក្តី ដោយកំពុងមាន៥១ពិន្ទុកាន់ក្នុងដៃឈរនៅលេខរៀងទី៣ បណ្តោះអាសន្នជាទីតាំង ដែលក្លឹបមិនសូវមានឳកាសទទួលបានឡើយ ប៉ុន្មានរដូវកាលចុងក្រោយនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top