កីឡា

Rafael Leao ត្រៀមចរចាកុងត្រាថ្មី ជាមួយនឹង AC Milan នៅប៉ុន្មានសប្តាហ៍ខាងមុខ

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹប AC Milan កំពុងធ្វើការយ៉ាងមមាញឹក ជាមួយនឹងជាមួយនឹងក្រុមការងារ និងភ្នាក់ងារកីឡាករ Rafael Leao ដើម្បីអាចបន្តកុងត្រាថ្មីជាមួយគ្នា។

បច្ចុប្បន្នការចរចាផ្ទៃក្នុង របស់ក្លឹបនៅបន្តនៅឡើយ និងទទួលបានសញ្ញាជាវិជ្ជមាន ក្នុងការបង្កើនប្រាក់កម្រៃរបស់កីឡាករ ដល់ទៅ៦លានអឺរ៉ូជាមួយនឹងកុងត្រាតម្លៃខ្លួន ប្រមាណជា១៧៥លានអឺរ៉ូ។

បើមិនមានអ្វីប្រែប្រួលទេ នោះគេជឿជាក់ថា ការចរចានឹងអាចបន្តធ្វើឡើង នៅប៉ុន្មានសប្តាហ៍ខាងមុខ ហើយព្រមជាមួយនឹង លទ្ធផលជាផ្លុវការផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top