The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា លោក Jurgen Klopp ត្រូវបានគេរាយការណ៍កំពុងសម្លឹង មើលវាសនារបស់ខ្លួនក្នុងការត្រឡប់ទៅកាន់តំណែង ជាគ្រូបង្វឹកក្លឹបបាល់ទាត់អាជីពវិញ។
ទោះបីជាបច្ចុប្បន្នមានតំណែង ជាប្រធានគ្រប់គ្រងក្លឹប Red Bull Group ក្តីប៉ុន្តែដំណើរការនៃការពិភាក្សាគ្នា ជាមួយនឹងក្រុមហ៊ុនធំហាក់ ដូចជាមិនសូវទទួលបានលទ្ធផលល្អ ដូចការរំពឹងទុកនោះទេ។
អតីតគ្រូបង្វឹករបស់ក្លឹប Liverpool រូបនេះត្រូវបានគេដឹងទៀតដែរ ក៏នឹងសម្លឹងមើលឳកាសក្នុងការមកដឹកនាំក្លឹប Real Madrid ជាជម្រើសចុងក្រោយមួយទៀតផងដែរប្រសិនបើករណី មិនសមស្របណាមួយកើតឡើង រវាងគាត់និងក្រុមហ៊ុន Red Bull។
គួរឲ្យដឹងដែរថាក្រោយជួយ Liverpool លើកពានរង្វាន់ជាច្រើន នៅអង់គ្លេស និងអឺរ៉ុបរួចមកបុរសវ័៧៥៨ឆ្នាំរូបនេះ បានសម្រេចចិត្តចាកចេញ ពីក្លឹបទុកការងារ នេះទៅឲ្យលោក Arne Slot រហូតមកនិងមិនទាន់ស្វែងរកក្លឹប ណាមកធ្វើជាគ្រូបង្វឹកវិញនៅឡើយទេ៕
ប្រែសម្រួល៖ស៊ុនលី
