The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានដាក់សំណើរជាទឹកប្រាក់ មួយកញ្ចប់ធំដើម្បីសុំចរចាកីឡាករ មិនសូវល្បីឈ្មោះម្នាក់ របស់ក្លឹប Barcelona។
កីឡាករ Vitor Roque កន្លងមកនេះ មិនសូវបានបង្ហាញឈ្មោះលេងឲ្យក្រុម Barcelona នោះទេហើយក៏កំពុងមានព៍ត៌មាន អំពីការចាកចេញពី Camp Nou ដើម្បីរកទ្រនំថ្មីផងដែរ។
ប្រភពដដែលបានសរសេរទៀតថា នៅពេលរដូវក្តៅបើកទ្វា នាពេលខាងមុខគេជឿជាក់ថាក្លឹបតោខៀវ Chelsea នឹងចេញមុខដើម្បីចរចាទិញកីឡាករ រូបនេះដោយបច្ចុប្បន្ន ក្លឹបបានដាក់សំណើរជាទឹកប្រាក់ ប្រមាណជា៤៣លានផោន រួចហើយជាមួយនឹង Barcelona។
រំលឹកដែរថាកីឡាកររូបនេះបានផ្ទេរទៅក្លឹប Palmeiras រួចហើយកាលពីខែកុម្ភៈកន្លងមកថ្មីៗនេះប៉ុន្តែ Barcelona នឹងនៅតែមានសិទ្ធនិងចំណែកដើម្បីទទួលបានតម្លៃខ្លួនរបស់កីឡាករប្រសិនបើ Roque នឹងអាចផ្ទេរទៅលេង Chelsea វិញនោះ៕
ប្រែសម្រួល៖ស៊ុនលី
