កីឡា

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជាតែងតាំង លោក វ៉ា ស៊ិនភីរម្យ ជាអនុប្រធានសហព័ន្ធ ក្នុងមហាសន្និបាតវិសមញ្ញ

ភ្នំពេញ ៖ លោក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បានប្រកាសតែងតាំង លោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកបេសកកម្មពិសេស នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអគ្គលេខាធិការរងក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជាអនុប្រធាន សហព័ន្ធ ក្នុងមហាសន្និបាតវិសមញ្ញលើកទី១ របស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ឆ្នាំ២០២៦ នៅសាលប្រជុំតុក្នុងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ។

មហាសន្និបាតវិសមញ្ញនេះ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានប្រកាសតែងតាំងសមាជិកចំនួន ៥ រូបបន្ថែមរួមានលោក វ៉ា ស៊ិនភីរម្យ អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា លោក ខៀវ សុខា អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា លោក សឿន យី អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា លោក រតនៈ សុផានីន អគ្គលេខាធការរង និងលោកស្រី ផល សុគន្ធា អគ្គហេរញ្ញិករង ។ សមាជិកប្រតិបតិ្តចំនួន ៥ រូប បន្ថែមលើសមាជិកប្រតិបតិ្តចាស់ដែលមានស្រាប់។

កាលនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា រៀបចំមហាសន្តិបាត សហព័ន្ធបញ្ចប់អាណត្តិទី២ និងបន្តអាណត្តិទី៣ ឆ្នាំ២០២៤-២០២៩ បានសម្រេចប្រកាសតែងតាំង លោក តែម ម៉ឺន បានក្លាយជាប្រធាន សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា អាណត្តិទី៣ ឆ្នាំ២០២៤-២០២៩ ។ អាណត្តិទី៣ ឆ្នាំ២០២៤-២០២៩ ក្នុងនោះអនុប្រធាន មានចំនួន ១៤ រូប អគ្គលេខាធិការ និងនាយកលេខាធិការដ្ឋានដមានចំនួន ៤ នាក់ អគ្គហិរញ្ញិក និងអគ្គហិរញ្ញិករង មានចំនួន ៤ នាក់ និងសមាជិកប្រតិបត្តិចំនួន ៥ នាក់សរុប ២៧ នាក់ ឥឡូវកើនឡើងចំនួន ៣១ រូប។

នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ លោក តែម ម៉ឺន អនុលេខាធិការក្រសួងការពារជាតិ និងសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា លោក ប៉ុន សុខ អគ្គនាយក នៃ អគ្គនាយកដ្ឋានកីឡា លោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកបេសកកម្មពិសេស នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់ របស់សហព័ន្ធ លោក ងិន សុខបញ្ញា តំណាងNOCC និងលោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួម និងជាអង្គបោះឆ្នោត ជ្រើសរើសគ្រូបង្វឹក ក្នុងមហាសន្និបាតវិសមញ្ញលើកទី១ របស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕

Most Popular

To Top