យោងតាមការ ចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែបម្រើ Alexis Mac Allister បានអះអាងថា គាត់មិនទាន់បានធ្វើការសម្រេចចិត្ត ឬការចរចាគ្នាណាមួយឡើយ ជាមួយនឹង Liverpool ដើម្បីអាចបន្តកុងត្រាថ្មីជាមួយគ្នា។
ម្ចាស់ពានរង្វាន់ពិភពលោក របស់ជម្រើសជាតិអាហ្សង់ទីនរូបនេះ បានបង្ហាញខ្លួនឲ្យ Liverpool ក្នុងការប្រកួតសំខាន់ៗ និងពានរង្វាន់ជាច្រើនរួចមកហើយប៉ុន្តែបច្ចុប្បន្នកុងត្រា ចាស់មានសុពលភាពត្រឹមឆ្នាំ២០២៨ប៉ុណ្ណោះ។
ការចេញផ្សាយព័ត៌មានចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីកីឡាករមួយចំនួន បានប្រកាសអំពីការបន្តកុងត្រាថ្មីនិង ជាពិសេសកីឡាករខ្សែបម្រើដូចជា Gravenberch ផងដែលបានទទួលបានកុងត្រារយៈពេលវែងបន្ថែមទៀតជាមួយនឹង Liverpool។
Allister បានចេញសារអបអរមិត្តរួមក្លឹប អំពីដំណឹងបន្តកុងត្រានេះហើយក៏ បានបញ្ជាក់អំពីដំណើរ ការកុងត្រាថ្មីរបស់ខ្លួន ដែលមិនទាន់ចាប់ផ្តើមនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
