កីឡា

Liverpool បានត្រឹមស្មើជាមួយនឹង Spurs ត្រឡប់ទៅផ្ទះវិញរៀងខ្លួន

ម្ចាស់ផ្ទះហង្សក្រហម Liverpool យប់មិញនេះបើកទ្វាផ្ទះស្វាគមន៍ ក្រុមភ្ញៀវមាន់ខ្នាយមាស Spurs ប៉ុន្តែជាលទ្ធផលមិនល្អគាប់ប្រសើរឡើយ។

ម្ចាស់ផ្ទះនិងក្រុមភ្ញៀវបានត្រឹមចែកគ្នា១ពិន្ទុ ត្រឡប់ទៅផ្ទះវិញក្រោយស៊ុតបញ្ចូលទី បានត្រឹមតែ១គ្រាប់ម្នាក់ប៉ុណ្ណោះ នៅក្នុងការប្រកួត៩០នាទីពេញ។

លទ្ធផលយប់មិញនេះធ្វើឲ្យ Liverpool បន្តឈរនៅលេខរៀងទី៥ ក្នុងកំពូលតារាងមាន៤៩ពិន្ទុខណៈដែល Spursបន្តឈរនៅបាតតារាងក្បែរតំបន់កាត់ចោលមាន៣០ពិន្ទុនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top